ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូល្បឿនលឿនហើយបត់ស្ដាំមិនប្រយត្ន័ត្រូវរថយន្តកុងតឺន័របុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ ខណៈជិះម៉ូតូប្រើប្រាស់ល្បឿនលឿន ហើយបានបត់ស្ដាំមិនប្រយត្ន័ ស្រាប់តែបុកជាមួយរថយន្តកុងតឺន័រ មួយគ្រឿង យ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ ទៀប ភាន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I-6881 ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានមិនស្គាល់អត្តសញ្ញាណ នោះទេ បន្ទាប់ពីកើតហេតុ បានបើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I-6881 ក្នុងទិសដៅជើងទៅត្បូង ដោយប្រើប្រាស់ល្បឿនលឿនហើយក៏បានបត់ស្ដាំខ្វះប្រុងប្រយត្ន័ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ(វៀតណាម) 51R-117.87 បើកបរដោយជនជាតិវៀតណាមមិនស្គាល់ឈ្មោះ ក្នុងទិសដៅបញ្ច្រាសគ្នា ចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹងតែម្ដង។

បច្ចុប្បន្នអ្នករងរបួស ត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យផាសុខភាព២ ។ រីឯមធ្យោបាយទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងបាវិត ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធី ។ យឹមសុថាន


ចែករំលែក៖