ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាសេ ១២៥ បុកហុងដា គុប៥០ ស្លាប់ម្នាក់ និងរងរបួស២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ម៉ូតូ២គ្រឿង បើកបរដោយយុវជនស្ទាវៗ គ្មានពាក់មួកសុវត្ថិភាព បានជ្រុលបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យភាគីម្ខាងរបួសបាក់ធ្មេញម្នាក់ និងបាក់ជើងម្នាក់ ឯភាគីម្ខាងទៀតស្លាប់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ ម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ភាគីទី១បើកបរម្នាក់ឯង-ជនរងគ្រោះឈ្មោះហុិន ហឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១HB-៦១៩៩ និងភាគីទី២ បើកបរឌុបគ្នា២នាក់ ជនរងគ្រោះទី១ឈ្មោះពឿន ស្នា ភេទប្រុស អាយុ១៨ឆ្នាំជាអ្នកបើក ម៉ូតូុំ៉ាកហុងដាគុបសេ៥០ចង្កៀងមូល ពណ៌បៃតងចាស់ គ្មានស្លាកលេខ និងទី២ជិះពីក្រោយឈ្មោះដន សេរី ភេទប្រុស អាយុ១៧ឆ្នាំ។ពួកគេទាំង២នាក់ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីអ្នកស្រុករស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បើកម៉ូតូហុងដាឌ្រីមតាមបណ្តោយផ្លូវជាតិលេខ៤៤ពីជើងទៅត្បូង ដោយល្បឿនមធ្យម គ្មានពាក់មួកសុវត្ថិភាព។លុះមកដល់កន្លែងកើតហេតុ ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ មានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាគុប ជិះឌុបគ្នា២នាក់ គ្មានពាក់មួកសុវត្ថិភាពដែរ បានជ្រុលចង្កូត បុកម៉ូតូហុងដាឌ្រីមកចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿង ដួលរៀងៗខ្លួន។

ប្រភពដដែលបន្តថាលុះពួកគាត់ រត់ទៅមើលឃើញអ្នកបើកម៉ូតូហុងដាឌ្រីម ស្លាប់នៅកន្លែង។ឯអ្នកបើកម៉ូតូហុងដាគុប របួសធ្ងន់បាក់ជើងឆ្វេង និងអ្នកអង្គថយក្រោយ របួសស្រាលបាក់ធ្មេញ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកសពទៅធ្វើបុណ្យនៅគេហដ្ឋាន។ចំណែកអ្នករបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ដោយឡែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖