ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកញៀនល្បែង២៤នាក់ ក្នុងហាងកាហ្វេមួយកន្លែង លួចបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមOnline​

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហាងកាហ្វេមួយកន្លែង ដែលលួចបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមOnline​ ត្រូវអាជ្ញាធរខណ្ឌមានជ័យ​ ឆ្មក់បង្រ្កាបជាក់ស្តែងឃាត់ខ្លួនអ្នកលេង បានចំនួន២៤នាក់ យកទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ រួចឲ្យក្រុមគ្រួសារមក​ធានាយក​ត្រលប់ទៅផ្ទះ​វិញ។

ប្រតិបត្តិការណ៍ខាងលើនេះ នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ក្រុមទី៣ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា​​​ ដោយមានការបញ្ជា​ផ្ទាល់​ពីលោក​ ពេជ្រ​ កែវមុនី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ​ បានទទួលបណ្ដឹង​ពីប្រជាពលរដ្ឋរស់នៅជិតខាង​ បានរាយការណ៍​ថា មានទីតាំងហាងកាហ្វេមួយកន្លែង លួចបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមOnline ហើយមានមនុស្សប្លែកមុខចេញចូលស្រែក​ហ៊ោកញ្ជ្រៀវ​ បង្កសំលេងរំខាន ដល់ការរស់នៅរបស់ពួកគាត់​ ទើបកម្លាំងអាវុធហត្ថ​ខណ្ឌមានជ័យ ចុះបង្រ្កាបនិងឃាត់ខ្លួនអ្នកលេង បានចំនួន២៤នាក់ យកទៅអបរំណែនាំ និង ធ្វើកិច្ចសន្យាបញ្ឈប់ រួចឲ្យក្រុមគ្រួសារមកធានា ត្រលប់ទៅផ្ទះវិញ។វត្ថុតាងដែល​សមត្ថកិច្ច​​ដកហូតបានរួមមាន៖ ទូរទស្សន៍ចំនួន២គ្រឿង និងម៉ូតូចំនួន៨គ្រឿង ។

បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងភ្នាល់ជល់មាន់ខាងលើនេះ​ត្រូវមន្រ្តីកងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​​ ​ឃាត់ខ្លួនយកមកអប់រំ និងធ្វើកិច្ចសន្យាហើយ ឲ្យត្រលប់​ទៅផ្ទះវិញ​រៀងៗខ្លួនវិញ ។ចំណែកម្ចាស់ទីតាំងសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាមិន​ឲ្យមានការលួច​បើកលេងទៀតទេ ហើយប្រសិនមិនស្តាប់អាជ្ញាធរ បើមានលើក្រោ​យសមត្ថកិច្ច​នឹងចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖