ព័ត៌មានទាន់ហេតុការណ៍៖

ចតឡានក្រៅផ្ទះក្នុងរបង​ ព្រឹកឡើង​ចោរលួចបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្ត​បាឡែន​មួយគ្រឿង មិនដឹងថា ក្រុមចោរបានធ្វើសកម្មភាពលួចតាំងពីស្មើណានោះទេ ស្រាប់តែព្រឹកឡើង​ ម្ចាស់ផ្អើលឆោឡោ រកមិនឃើញ ខណៈកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានចតនៅក្នុងរបង បរិវេណផ្ទះ ។

ប្រភពរាយការណ៍​ថា ពេលនេះ សមត្ថកិច្ចជំនាញ​បាននិងកំពុងចុះស្រាវជ្រាវសាកសួរព័ត៌មាននៅកន្លែងកើតហេតុ ស្ថិតនៅក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់នោះហើយ ដើម្បីរកមុខជនសង្ស័យជាចោរលួចរថយន្ត​កាមរី បាឡែន ពាក់ស្លាកលេខ ពោធិ៍សាត់ 2A 1807 នេះនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕ ប៉ឹម ពិន


ចែករំលែក៖