ខេត្តត្បូងឃ្មុំ ៖ បុរសេជាប់ពិរុទ្ធជនម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការក្រុងសួងចាប់ខ្លួនតាមដីកា បន្ទាប់បានបង្កអំពើហិង្សាដោយចេតនា កាលពី២៦ខែមុន គិតចាប់ពីថ្ងៃរត់គេចខ្លួន ។ ជននេះត្រូវចាប់ខ្លួនកាលពីវេលាម៉ោង១៨ និង៤០នាទី ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១នៅភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
នគរបាលក្រុងសួងឲ្យដឹងថា កម្លាំងនគរបាលបានអនុវត្តតាមដីកាលេខ១០០ព្រ/ទ ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ របស់លោកឈិត មិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់អោយចាប់ខ្លួនឈ្មោះលាន ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ពីបទហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០១៦ (មានរយៈពេល២៦ខែ ហើយចាប់តាំងពីថ្ងៃប្រព្រឹត្តបទ ល្មើសមកដល់ថ្ងៃចាប់ខ្លួន) ។
បច្ចុប្បន្នពិរុទ្ធជនខាងលើត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីបំពេញបែបបទតាមនីតិវិធីបញ្ជូនទសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណៈ