ភ្នំពេញៈ ស្ត្រីម្នាក់សង្ស័យថា បានធ្លាក់ពីអគារកម្ពស់ប្រហែល១០ម៉ែត្រ គឺហៅថា អគារតៃវ៉ាន់ បានស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះ ឃុន ម៉ានី អាយុ៤៨ឆ្នាំ មុខរបរជាអ្នកអនាម័យនៅក្រុមហ៊ុនតៃវ៉ាន់ បានរយៈពេលជាង១ឆ្នាំហើយ ។
ខណៈនេះសមត្ថកិច្ចជំនាញបាននិងកំពុងត្រួតពិនិត្យ ៕ សុខាសែនជ័យ