ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកក្មេកកាប់កូនប្រសាបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ខឹងរឿងដៀលពូជ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឪពុកក្មេកប្រើហិង្សាដោយចេតនា យក កាំបិតផ្គាក់កាប់កូន ប្រសារបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង១៨ និង៣៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនសង្ស័យនៅភូមិ សង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សានេះបង្កឡើងជនសង្យ័យឈ្មោះប្រាក់ សឺយ ភេទប្រុស អាយុ ៥៤ឆ្នាំទីលំនៅ ភូមិកើតហេតុខាងលើ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ព្រិន ប្រាជ ភេទ ប្រុស អាយុ៣៨ ឆ្នាំ (ត្រូវជាកូនប្រសា) បណ្តាលឲ្យរបួសក្បាលលើស្លឹកត្រចៀកខាងឆ្វេង (របួសធ្ងន់) បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ខេត្តកំពង់ធំ ។

មូលហេតុ ខឹងនឹងជនរងគ្រោះ រករឿងកូនរបស់គាត់ និងដៀលពូជ ថាមិនចេះប្រដៅកូនចៅ ។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រយា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖