ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យភ្លើងប្រចណ្ទធ្វើឲ្យស្ត្រីម្នាក់ត្រូវប្ដីទី៣ វាយធ្វើបាបរហូតដល់ស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ ស្ត្រីម្នាក់បានស្លាប់នៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើល ដែលគេសង្ស័យប្ដីទី៣ វាយសម្លាប់កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះ ឃ្លោក ថាញ់ អាយុ៤៣ឆ្នាំ មាន ស្រុកកំណើតរស់នៅក្នុងភូមិល្វា ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័តស្នាក់នៅកន្លែងកើតហេតុ ។ ជនសង្ស័យជាប្ដីមានឈ្មោះទុង ថាអាយុ៤៧ឆ្នាំមាន ស្រុកកំណើតនៅ ស្រុកពារាំង ខេត្តព្រៃវែង ស្នាក់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបន្ថែមថាមុនកើតហេតុកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក ប្ដីប្រពន្ធខាងលើមកពីលេងផ្ទះសាច់ញាតិខាងស្រី លុះល្ងាច់ថ្ងៃដដែល ទើបនាំគ្នាត្រឡប់មកវិញ ក៏ផឹកស៊ីបន្តិចបន្តួចមានជម្លោះគ្នា វាយធ្វើបាបប្រពន្ធទល់ភ្លឺ ។

ប្រភពថា ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ចាប់ពីពេល ដែលមានជម្លោះនោះមក ទើបក្រោយពេលមានជម្លោះប្ដី ដែលជាជនសង្ស័យដឹងថា ប្រពន្ធឈឺធ្ងន់ក៏ មានការថ្នាក់ថ្នមប្រពន្ធ លុះថ្ងៃកើតហេតុដឹងថា ប្រពន្ធស្លាប់ ជនសង្ស័យបានជិះម៉ូតូឌុបគេចខ្លួនបាត់ ។

ប្រភពបន្ថែមថា ស្ត្រីជនរងគ្រោះជាមួយប្ដីជាជនសង្ស័យទើបតែបានគ្នារយ:ពេលបីខែប៉ុណ្ណោះ ហើយក៏ជាប្ដីទី៣ និងជាប្រពន្ធទី៣ដែរ ហើយស្រីរងគ្រោះមានកូនប្រុសស្រីបីនាក់ក្នុងបន្ទុក ។

ស្ត្រីរងគ្រោះ ចាប់ពីទ្រូងឡើងទៅលើមុខ គេឃើញមានស្នាមជាំជាច្រើនកន្លែង ដែលគេដាក់ការសង្ស័យឃាតកម្ម ហើយឃាតកគឺជាប្ដី ព្រោះនៅកន្លែងកើតហេតុ សមត្ថកិច្ចប្រមូលបានវត្ថុតាង បំពង់ទីប និងកាំបិតផ្គាក់ ចំណែកប្ដីជាជនសង្ស័យបានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវឃាត់ខ្លួនមកសួរនាំ ៕ វណ្ណា


ចែករំលែក៖