ព័ត៌មានទាន់ហេតុការណ៍៖

អតីត Freshie ថៃ នារីសុជាតា កូនស្រីលោកអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ ក៏បង្ហោះរូបសិចស៊ីដែរ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល និងរិះគន់ច្រើនក្រោយពីអតីតFreshie និងជាតារាបង្ហាញម៉ូដកញ្ញា ថៃ នារីសុជាតា ដែលគេស្គាល់ថា ជាកូនស្រីបង្កើតរបស់ លោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហោះរូបថតសិចស៊ីជាច្រើនសន្លឹកពេញបណ្តាញសង្គម ។

ថ្មីៗនេះ ថៃ នារីសុជាតាបានបង្ហោះរូបភាពសិចស៊ីជាច្រើនសន្លឹក លើបណ្ដាញInstagramរបស់ខ្លួន ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង រហូតលេចចេញការរិះគន់ ។ រិះគន់ព្រោះតែឪពុករបស់កញ្ញាគឺ លោក ថៃនរៈសន្យា ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទើបតែព្រមានតារាសិចស៊ី៤រូបក្តៅៗ ។

ការទម្លាយរូបសិចស៊ីជាច្រើនសន្លឹក ដែលគេរិះគន់ ព្រោះតែនាងក៏ធ្លាប់ចូលប្រឡូកនៅក្នុងវិស័យសិល្បៈហើយត្រូវបានគេស្គាល់ថា ជាអតីតហ្វ្រេសស៊ីហ្គើល និងជាប្អូនស្រីរបស់លោកថៃនរៈពិទូនោះផងដែរ ។ នាងបានរៀបការមានស្វាមី និងកូនរួចទៅហើយ ប៉ុន្តែក៏បានធ្វើឲ្យមតិជាច្រើននៅតែរិះគន់នឹងរូបថតថា មិនបានឆ្លុះបញ្ចាំងពីភាពយុត្តិធម៌ ខណៈ ដែលសិល្បករមួយចំនួន ពិសេសអតីតសិល្បករខ្លះរងការព្រមានធ្ងន់ៗពីក្រសួងកន្លងមក ។

ការតុបតែងខ្លួនរបស់នាង ថៃ នារីសុជាតា កាន់តែស្រស់ស្អាតគួរឲ្យក្នាញ់ ចំណែកឯរាងដ៏ស្រឡូនរបស់នាង ក៏ធ្វើឲ្យប្រុសៗសំឡឹងមើលមិនដាក់ភ្នែក ព្រោះតែការស្លៀកឈុតប៊ីហ្គីនីហាក់បញ្ចេញភាពសិចស៊ីខ្លាំង ។ មតិជាច្រើនលើកឡើងថា បើទោះបីជា ថៃ នារីសុជាតា ហាក់មិនសូវបង្ហាញមុខនៅក្នុងការងារសិល្បៈក្ដី ប៉ុន្តែទស្សនិកជននៅតែចាប់អារម្មណ៍ និងតាមដានរាល់សកម្មភាព និងជីវិតឯកជនរបស់នាង ខណៈជារៀងរាល់ថ្ងៃនាងតែងតែបង្ហោះរូបសិចស៊ីជាច្រើនចូលទៅក្នុងបណ្ដាញអ៊ិនស្តារក្រាមជាហូរហែ ។

គួរបញ្ជាក់ដែរថា ថ្មីៗនេះសេចក្តីអំពាវនាវរបស់ក្រសួងនេះដែរធ្វើឡើងក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសឈ្មោះតារាសិចស៊ីចំនួន៤នាក់ថា បានជាប់ក្នុងបញ្ជីខ្មៅរបស់ក្រសួងពីបញ្ហារឿងសិចស៊ីជ្រុលក្នុងពិភពសិល្បៈដោយក្រសួងគ្រោងនឹងកោះហៅមកណែនាំ ។

ទោះជាយ៉ាងណាតារាមួយចំនួនធ្លាប់បានចេញប្រតិកម្មភ្លាមៗចំពោះគម្រោងរបស់ក្រសួង ដែលហៅពួកគទៅធ្វើការណែនាំថាជារឿង ដែលហួសចិត្ត ។

សិល្បករស្ថិតក្នុងការចាត់ចូលក្នុងចំណោមតារាសិចស៊ី ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានកំណត់ឈ្មោះតារា ដែលត្រូវចូលខ្លួនមកណែនាំមានលោក អែនឌី, អ្នកនាង ស្រីម៉ុច, កញ្ញា រតនៈ ពិសី និងកញ្ញា ពេជ្រអាវីហ្សា ក្នុងនោះ ក៏មានកញ្ញា សេង សូណា ដែលត្រូវបានក្រសួងចេញបម្រាមក្នុងការប្រឡូកសិល្បៈមួយឆ្នាំ ដូចករណីកញ្ញា ដេនីក្វាន់ ដែរ ៕ វឌ្ឍនា


ចែករំលែក៖