ព័ត៌មានទាន់ហេតុការណ៍៖

អ្នកច្រូតស្មៅគោ ប្រទះឃើញសពបុរសម្នាក់មានសភាពស្អុយរលួយ សល់តែគ្រោងឆ្អឹង នៅក្នុងដីឡូមួយកន្លែង

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរសម្នាក់មានសភាពស្អុយរលួយ សល់តែគ្រោងឆ្អឹងមើលលែងស្គាល់ទៅហើយ ត្រូវបានអ្នកច្រូតស្មៅគោ ប្រទះឃើញនៅក្នុងគុម្ភត្រែងដីឡូមួយកន្លែង ដោយគេសង្ស័យថា ជាករណីវាយសម្លាប់ប្លន់យកម៉ូតូ ឬទ្រព្យសម្បត្តិបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចក្នុងគុម្ពត្រែងដីឡូត៍មួយកន្លែង នៅតាមបណ្តោយផ្លូវកែវចិន្តា ក្រុម២ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

សាកសពបុរសខាងលើអក្រាតកាយមានសភាពស្អុយរលួយសល់តែគ្រោងឆ្អឹង មើលលែងស្គាល់ដោយគេសងហស័យថា សពជនរងគ្រោះអាចស្លាប់រយះពេលជិតមួយខែទៅហើយ ដោយនៅក្បែរសព ប្រហែល៣ម៉ែត្រមានគេឃើញខោក្រណាត់ជើងវែង ពណ៌ប្រផេះមួយ និងអាវយឺតដៃខ្លី ពណ៌ផ្ទៃមេឃមួយ ខោលីអូពណ៌ខ្មៅ ស្បែកជើង ប៊ូពណ៌ខ្មៅមួយគូ មានសំបកស្រោមអនាម័យមួយ ។

ប្រភពមួយចំនួនគេសង្ស័យថា ករណីខាងលើនេះ អាចជនរងគ្រោះនាំគ្នាជិះម៉ូតូដឹកស្រីស្នេហ៍មករួមរ័កនៅទីនោះ ព្រោះកន្លែងនោះ ស្ងាត់អាច ពេលកំពុងរួមរ័ក ត្រូវក្រុមជនសង្ស័យវាយសម្លាប់ប្លន់យកម៉ូតូ ឬទ្រព្យសម្បត្តិហើយគេចខ្លួនបាត់អស់ ។

បើតាមបុរសជាអ្នកច្រូតស្មៅឲ្យគោស៊ី មានឈ្មោះ សេន សុះ អាយុ ២៤ឆ្នាំ មុខរបរចិញ្ចឹមគោរស់នៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា បានឲ្យដឹងថា នៅមុនប្រទះឃើញសពនេះ រូបគាត់២នាក់បងប្អូនបានដើរចូលទៅក្នុងដីឡូត៍កន្លែងកើតហេតុគោល បំណងរកច្រូតស្មៅឲ្យគោស៊ីនៅក្នុងដីឡូត៍កើតហេតុ ពេលដើរចូលទៅដល់ក្នុងរបងបានប្រហែល៥ទៅ៦ម៉ែត្រ ស្រាប់តែមានជះក្លិនស្អុយនៅក្នុងគុម្ពត្រែង ក៏មានការងឿងឆ្ងល់ រួចបាននាំគ្នាដើរចូលទៅមើលស្រាប់តែប្រទះឃើញសាកសពមានសភាពស្អុយរលួយនៅសល់តែគ្រោងឆ្អឹងមើលលែងស្គាល់ទៅហើយដោយនៅក្បែរសពប្រហែល៣ម៉ែត្រឃើញមានខោក្រណាត់ជើងវែង ពណ៌ប្រផេះមួយ និងអាវយឺតដៃខ្លី ពណ៌ផ្ទៃមេឃ មួយខោលីអូ ពណ៌ខ្មៅស្បែកជើងប៊ូពណ៌ខ្មៅមួយគូ មានសំបកស្រោមអនាម័យមួយ។

បន្ទាប់ពីមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្រោយពីឃើញសភាពបែបនេះ ពួកគាត់បាននាំគ្នារត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកពិនិត្យធ្វើកោសល្យវិច្ច័យ ៕ ជ្រោយពេជ្រ


ចែករំលែក៖