កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី ២៨ខែកញ្ញា យន្តហោះដឹកអ្នកដំណើរ មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រទេស Papua New Guinea បានចុះចត លើទឹកសមុទ្រ ក្រោយពេលហោះហួស ផ្លូវចុះចតនៅ លើកោះ Wenoភាគខាង លិចប្រទេសនេះ។
សារព័ត៌DailyMailបានផ្សាយ ថា យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុន Air Nuiginiហោះហើរចេញពីទីក្រុង Cicronesiaទៅកាន់ Papua New Guinea បានរត់ជ្រុលហួសផ្លូវកៅស៊ូ ចុះចតទៅចុះ នៅលើទឹកសមុទ្រវិញ ។
ប៉ុន្តែជាភព្វសំណាង អ្នកដំណើរនៅលើ យន្តហោះ៣៦នាក់ និងក្រុមពហុនិកា១១ នាក់ មានសុវត្ថិភាព តែព្រលឹងចុងសក់ បន្តិច។ ហេតុការណ៍ខាងលើបានបណ្តាលឲ្យមានមនុស្សម្នាក់រងរបួសស្រាលផងដែរ។
តាម អ្នកគ្រប់គ្រងអាកាសយានដ្ឋាន Chuukលោក Jimmy Emilio បាន ប្រកាសឲ្យដឹងថា យន្តហោះខាងលើបានចុះចតហួសផ្លូវដល់ទៅ ១៦០ម៉ែត្រ ។
មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើ នៅឡើយទេ។ គណៈកម្មការស្រាវជ្រាវ ប្រទេសប៉ាពួរ ញូវហ្គីនៀ នឹងបញ្ជូនក្រុម ឯកទេស ទៅកាន់កន្លែងគ្រោះថ្នាក់ដើម្បីបើកការស្រាវជ្រាវ។
រូបភាព ដែលបានបង្ហោះតាមបណ្តាញ សង្គម បង្ហាញឲ្យឃើញថា ក្រុមជួយ សង្គ្រោះបានទៅដល់កន្លែងកើតហេតុ ភ្លាមៗ ជួយសង្គ្រោះ អ្នកដំណើរបានទាន់ ពេលវេលា៕ ម៉ែវ សាធី