ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៨ កញ្ញា ២០១៨ ។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុច ភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ហូ លីហួរ ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ ។ មូលហេតុៈ ពេលមេឃភ្លៀងក្មេង រងគ្រោះទៅបិទបង្អួចផ្ទះ ក៏ប៉ះចំខ្សែភ្លើងរលាត់បណ្ដាលឲ្យឆក់ស្លាប់តែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងមែនរួច ក៏ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់តែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖