ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាដើរដួលក្នុងទឹកស្រែក្រោយផ្ទះបណ្តាលឲ្យលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ វេលាម៉ោង២០.០០នាទីថ្ងៃសុក្រ០៣រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា គ.ស២០១៨មានករណីមនុស្សលង់ទឹកស្លាប់០១នាក់ស្ថិតនៅ ភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ បៀន លក់ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅ ឈើទាល ឃុំបន្ទាយស្ទោងស្រុកស្ទោង ខេត្តកំពង់ធំ។

មូលហេតុ: ស្រវឹងស្រាដើរដួលក្នុងទឹកស្រែក្រោយផ្ទះបណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថាពិតជាស្លាប់ដោយសារលង់ទឹកមែន រួចក៏ប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារចាត់តែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

 


ចែករំលែក៖