ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ិស RX300បើកលឿនរេចង្កូតហោះទម្លាក់ខ្លួនចូលត្រាំទឹក លើកជើងទ្រមេឃ

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ រថយន្តឡិចស៊ិសRX300មួយគ្រឿង ទំនងតៃកុងងងុយដេក បានហោះទម្លាក់ខ្លួនចូលទៅត្រាំទឹកលើកជើងទ្រមេឃ ច្រងាង តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ ។

ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាទបាគង ។

រថយន្តគ្រោះថ្នាក់ខាងលើ ម៉ាកឡិចស៊ិស RX 300 ពណ៌សកាំម៉ៃ ពាកក់ស្លាកលេខ ភ្នំពេញ 2AN 8832 បើកបរដោយឈ្មោះ តូច គឹមលី ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិទួលរការ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។ បើកក្នុងទិសដៅពីកើតទៅលិច ។

លោកបន្តថា តាមការសាកសួរតៃកុងងងុយដេកងោកមួយភាំង ក៏រេចង្កូត ធ្លាក់ផ្លូវបែបនេះតែម្តង ។ ប៉ុន្តែមិនមានគ្រោះថ្នាក់ខ្លួនឯង និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះឡើយ ។

លោកនាយរងផ្នែកបញ្ជាក់ថា ដោយគ្រោះថ្នាក់នេះ បង្កដោយខ្លួនឯង ហើយមិនបានបង្កដល់អ្នកដទៃ សមត្ថកិច្ចផ្តល់សិទ្ធិឲ្យម្ចាស់រករថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង ៕ ប៊ុនរិទ្ធី


ចែករំលែក៖