ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យប្រុស ស្រី៨នាក់ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងពាក់ពន្ធ័នឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលជំនាញការិយល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុស ស្រី៨នាក់ ទៅអយ្យការ អមសាលាដំបូងខេត្តនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ពន្ធ័នឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន មេតំហ្វេតាមីន ចំនួន៧៦កញ្ចប់ ។

ពាក់ពន្ធ័នឹងករណីបើកប្រត្តិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ មន្ត្រីនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងដោយមានកាសម្របសម្រូលពីលោក គង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧និង១០នាទីយប់ នៅចំណុចការដ្ឋានក្នុងកាសុីណូក្រោន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត និងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែង ពាណិជ្ជកម្មប្រចាំតំបន់កាសុីណូក្រុងបាវិត បានបើកប្រត្តិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្សយ័បានជាបន្តបន្ទាប់៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ ។

ប្រភពប្តថា បន្ទាប់ពីឃាត់ខ្លួនមកសាកសួរ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងថ្នាំញៀនមានចំនួន៧៦កញ្ចប់ ទូរសព្ទ័ចំនួន១០គ្រឿង ប្រាក់រៀល និងប្រាក់ដុល្លារមួយចំនួន និងឧបករណ៍សម្ភារប្រើប្រាស់មួយចំនួនធំផងដែរ ៕ យឹម សុថាន


ចែករំលែក៖