ព័ត៌មានទាន់ហេតុការណ៍៖

នាយផ្នែករដ្ឋបាលជលផលក្រគរ ចុះអប់រំប្រជាពលរដ្ឋ បញ្ហា​សន្តិសុខ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកស្វាយ សំអាត នាយផ្នែករដ្ឋបាលជលផលក្រគរ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ បានចុះផ្សព្វផ្សាយ អប់រំ ណែនាំប្រជាពលរដ្ឋ អំពីបញ្ហាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាពិសេស​ពាក់ព័ន្ធនឹងបញ្ហាបទល្មើសនេសាទ ។

លោកស្វាយ សំអាត បានមានប្រសាសន៍ទៅកាន់ប្រជាសហគមន៍​នៅស្នាក់ការ​សហគមន៍នេសាទស្រីចឹក ។ ក្រោមការណែនាំរបស់នាយខណ្ឌរដ្ឋបាលជលផល បានអប់រំ ណែនាំប្រជាពលរដ្ឋឲ្យយល់អំពីបញ្ហាបទល្មើសនេសាទ ។ លោកបានណែនាំប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាធនធានមច្ឆជាតិ ៕ ប៉ឹម ពិន

 

 


ចែករំលែក៖