ខេត្ដប៉ៃលិន៖ មនុស្សប្រុសស្រីក្មេងចាស់បានរងរបួសធ្ងន់ និងស្រាលចំនួន១៧នាក់ ខណ:ដែលបុរសម្នាក់ ជាអ្នកបើកបររថយន្តតាកស៊ី ពីស្រុកកំរៀង មកខេត្តប៉ៃលិន បានបើកបររថយន្តម៉ាកស៊ីណា ក្នុងទិសដៅពីជើងទៅត្បូង លើបណ្ដាយផ្លូវជាតិលេខ៥៩ ស្រាប់តែមានអ្នករួមដំណើរនៅក្នុងរថយន្តម្នាក់ ដែលអង្គុយកៅអីខាង មុខ បានឃើញសត្វពស់មួយក្បាល លូនកាត់ផ្លូវ ក៏ស្រែកធ្វើឲ្យតៃកុងរថយន្តភ័យ ក៏ជាន់ហ្វ្រាំងរថយន្តបណ្ដាលឲ្យរថយន្តរេចង្កូតទៅបុកម៉ូតូ ដែលគេទុកបញ្ឈរចោល រួចរថយន្តបានក្រឡាប់ផ្ងារជើងទ្រមេឃ ធ្វើឲ្យមនុស្សប្រុស ស្រីក្មេង ចាស់ រងរបួសធ្ងន់ និងស្រាល ។
ក្រោយពីគ្រោះថ្នាក់ចរាចណ៍រួច ជនរងគ្រោះទាំង១៧នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅព្យាបាល និងលាងរបួស បន្ទាប់មក ដោយគ្រូពេទ្យជំនាញពិនិត្យមើលស្ថានភាពរបួសធ្ងន់ ក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងតែម្ដង ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១៣និង៣០នាទី ថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ស្រាល ចំនួន ១៧នាក់ ។
នគរបាលជំនាញចរាចរណ៍ស្រុកសាលាក្រៅបានឲ្យដឹងថា ម្ចាស់ម៉ូតូ ដែលយកម៉ូតូបញ្ឈរទុកនោះ ទី១ ឈ្មោះ សំ ចាន់ណា ភេទ ប្រុស អាយុ២៧ ស្នាក់នៅភូមិ ទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូ ម៉ាក Honda Dream ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ប៉ៃលិន1C-2395 ។ ទី២ ម្ចាស់រថយន្តឈ្មោះ សុ ផៃ ភេទប្រុស អាយុ២៥ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្ត ម៉ាក SINEA ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AG-2769 រងរបួសស្រាល, ទឺ៣ ឈ្មោះ អុិន ស្រីអិត ភេទស្រី អាយុ២៦ឆ្នាំ ពកក្បាល បាក់ថ្លាម រងរបធ្ងន់, ទី៤ បុិច សុខា ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសធ្ងន់, ទី៥ បុិន សានឿន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកម្មករ របួសជើងស្រាល, ទី៦ ឈ្មោះ ឡឹក សុឃីម ភេទស្រី អាយុ១៦ឆ្នាំ មុខរបរលក់ដូរ រងរបួសកែងដៃស្ដាំ, ទី៧ ឈ្មោះធឿន សៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ រងរបួសស្រាល, ទី៨ ឈ្មោះ អិត មឿន ភេទស្រី អាយុ៦៩ឆ្នាំ រងរបួសស្រាល, ទី៩ ឈ្មោះ បុិច រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ រងរបួសស្រាល, ទី១០ ឈ្មោះ សាត ស ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ, ទី១១ ឈ្មោះ ចិន្ដា ភណ្ឌ ភេទស្រី របួសធ្ងន់បែកក្បាល, ទី១២ឈ្មោះ បុិច វិសាល ភេទស្រី អាយុ១១ឆ្នាំ រងរងរបួសស្រាល, ទី១៣ ឈ្មោះឡឹក សុឃឿន ភេទប្រុស អាយុ១៣ឆ្នាំ ពកក្បាល, ទី១៤ ឈ្មោះ អុិន ស្រីនាង ភេទស្រី អាយុ១៥ឆ្នាំ បែកក្បាល, ទី១៥ ឈ្មោះ សៅ សេរីអឌ្ឍន: ភេទប្រុស អាយុ៦ឆ្នាំ ពកក្បាល, ទី១៦ ឈ្មោះ ម៉េត លីយ៉ា អាយុ៣៤ឆ្នាំ កម្មករ រងរបួសស្រាល និងទី១៧ឈ្មោះម៉េត រ៉ាយុទ្ទ អាយុ៨ឆ្នាំ រងរបួសស្រាល ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខេត្តបាត់ដំបងដើម្បីព្យាបាល ។
សមត្ថកិច្ចបន្តថា មូលេហតុបណ្ដាលមកពីរថយន្តរេចង្អូតទៅបុកម៉ូតូ ដែលឈប់ទុកនៅលើ១ផ្លូវ ៕ ស សារ៉េត