ប្រទេសចិន៖ នាវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមពិធីលៀងសាយភោជ នាវិមានសភាប្រជាជនចិន តបតាមសេចក្តីក្រាបបង្គំទូលថ្វាយសូមយាងរបស់ លោក សុី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិខួបលើកទី ៦៩ ឆ្នាំ នៃសាធារណរដ្ឋប្រជាមានិតចិន ៕