ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ដោយមានការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ឲ្យចុះតាមដានម៉ូតូដាក់ប្រព័ន្ធ GPS ដែលយកមកទុកក្នុងបន្ទប់ជួល និងដកហូតបានម៉ូតូចំនួន៥គ្រឿង ។
ការចុះប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នងបន្ទប់ជួល២កន្លែងស្ថិតភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១១ថ្ងៃ ថ្ងៃទី២៩នេះ ជនសង្ស័យបានធ្វើរសកម្មភាពកាច់សោ.កម៉ូតូមួយគ្រឿង ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DG 5386 ចេញមកពីសង្កាត់ភ្លើងឆេះរទេះ យកមកទុកក្នុងបន្ទប់ជួលក្នុងទឹកដី សង្កាត់ចោមចៅទី១ ទើបកម្លាំងប៉ុស្តិ៍ទាំងពីរ បានសហការគ្នាចុះទៅតាមប្រព័ន្ធ GPS ដែលម៉ូតូជនរងគ្រោះបានភ្ជាប់នៅ និងម៉ូតូរហូតដល់ការចុះតាមប្រព័ន្ធ GPS ខាងលើ ក៏ចុះទៅដល់បន្ទប់ជួលខាងលើទើបធ្វើរកាឆែកឆេ ក៏ ឃើញម៉ូតូរបស់ជនរងគ្រោះនៅទីនោះតែម្តង ព្រមទាំងមានម៉ូតូចំនួន២គ្រឿងទៀត សុទ្ធតែខូចគ្រាប់សោរកទាំងអស់ ហើយថែមទាំងដកហូតបានឧបករ ដាប់លេខលេខតួម៉ាស៊ីន ដុំសោសម្រាប់ដូរ ស្លាកលេខ ដែលបន្សល់ទុកមួយចំនួន និងឃាត់ខ្លួននារីម្នាក់ឈ្មោះជឿន សុផា ១៩ឆ្នាំ ដែលខ្លួនអះអាងថា ជាសង្សាររបស់ជនសង្ស័យ រស់នៅក្នុងបន្ទប់ជួលនោះក្រោយមកទើបកម្លាំងប៉ុស្តិ៍ ដោយមានបញ្ជាពីថ្នាក់លើទើបឈានទៅដល់ការឆែកនៅក្នុងបន្ទប់ជួលមួយទៀត ដែលនៅកន្លែងផ្សេងគ្នាដកហូតបានម៉ូតូចំនួន២គ្រឿងបន្ថែមទៀត ព្រមទាំងស្លាកលេខ និងកាតគ្រី ដែលបន្សល់ទុកក្នុងបន្ទប់ផងដែរ ក្នុងការសហការខាងលើរដកហូតបានម៉ូតូចំនួន៥គ្រឿង ស្លាកលេខ ចំនួន៩ កាតគ្រីចំនួន៦ ព្រមទាំសម្ភារដែលសម្រាប់ផ្លាស់ប្តូរ និងប្រដាប់ដាប់លេខមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារត្រូវបានបញ្ជូនទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ