ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នរិះគន់ភាពមិនប្រក្រតីជុំវិញតម្លៃសេវាតភ្លើងនៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃ០១ ខែ តុលា ឆ្នាំ២០១៨ មានប្រភពបែកធ្លាយថា លោក កែវ រតនះ ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុក អគ្គិសនីកម្ពុជា ត្រូវបាន បុគ្គលិក រិះគន់ថា ស្រឡាញ់កូនចៅមានភាពលំអៀង និងបណ្ដោយឲ្យបុគ្គលិក របស់ខ្លួន ជំរឹតទារលុយពីអតិថិជន លើសេវាតបណ្ដាញភ្លើងអគ្គិសនី ដោយគ្មានគោលការណ៍ច្បាស់លាស់ គឺស្ថិតនៅតែលើបបូរមាត់ ។

តាមប្រភពព័ត៌មានពីអតិថិជនឈ្មោះ តាំង ប៊ុន ហៃ ដែលមានទីលំនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ហើយមានទីតាំងប្រើប្រាស់អគ្គិសនី លេខកូដ ១៩៣០២២០A បានឲ្យដឹងថា មានបុគ្គលិកអគ្គិសនី២នាក់បានជំរិតទារលុយ៨ពាន់ដុល្លារ ក្នុងសេវាសុំតភ្លើង ក្រោយមកត្រូវថ្លៃគ្នា ត្រឹម ៣៥០០ដុល្លារ ។

ប្រភពព័ត៌មាន ពីបុគ្គលិក អគ្គិសនី វិញបានឲ្យដឹងថា លោក កែវ រតនះ ពិតជាស្រឡាញ់ កូនចៅមានភាពលំអៀងពិតមែន ដោយសារ អតីតបុគ្គលិកអគ្គិសនី ម្នាក់ ឈ្មោះ សែម រតនៈ ភេទប្រុស ជាបុគ្គលិកធ្វើការជិត១០ឆ្នាំ ត្រូវបានគេលុបឈ្នោះចោល ដកចេញ ពីក្របខ័ណ្ឌរដ្ន ដោយសារខ្លួនទារតម្លៃតភ្លើង ពីអតិថិជន ត្រឹមតែ១៥០ដុល្លារ កាលពីប៉ុន្មានខែមុន និងរឿងជិះរថយន្ដអង្គភាពអគ្គិសនីដើរផឹកស៊ី តែត្រូវបានទទួលកំហុស និងធ្វើកិច្ចសន្យា បែរជាលោក ប្រធានអគ្គិសនីដកចោល ។ ចំណែកឯ បុគ្គលិកថ្មី ដែលទើបតែមកធ្វើការបានជំរិតទារលុយពីអតិថិជន8000ដុល្លារនោះ បែរជាលោក កែវ រតនះ ប្រធានអគ្គិសនីដុតដៃ ដុតជើង ដើម្បីអន្តរាគមន៍ ជួយពួកគេទាំង២នាក់ កុំឲ្យថ្នាក់លើដកចេញពីក្របខ័ណ្ឌអគ្គិសនីកម្ពុជា ទៅវិញ ដោយយកលេសថាបុគ្គលិកទាំង២នាក់នោះធ្វើការល្អណាស់ ។

ជុំវិញការរិះខាងលើ នៅមិនទាន់ សុំការបំភ្លឺពីលោក ប្រធានអគ្គិសនី ខេត្តសៀមរាប បានទេ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ដោយមិនអាចរកលេខទូស័ព្ទបាន ៕


ចែករំលែក៖