ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សវិកលចរឹកម្នាក់ស្លាប់ផ្កាប់មុខ ត្រូវសមត្ថកិច្ចសន្និដ្ឋានមូលហេតុថាគាំងបេះដូង

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោ១៦ ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០១៨ ​​​​​ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណបានដើរលើចិញ្ចើមផ្លូវជាតិលេខ 6A ត្រង់ចំណុច​មុខហាងលក់កាហ្វេ ឈ្មោះ​​ ចុង​​ ស្រេង ភូមិស្វាយកាល់​​ ឃុំកកោះដើរទៅ​​ ដើរមកច្រើនលើក​​ ដោយមានកាន់ដំបងឈើមូលមួយ ប្រវែងប្រហែលមួយម៉ែត្រកន្លះ បានដើរបណ្តើរវាយក្បាលខ្លួនឯងបណ្តើរ​​​ និងស្រែកបណ្តើរថា ម៉ែអើយជួយផង​​​​ ក្នុងនោះមានសាក្សីឈ្មោះ​​ អៀត លីម​​ ភេទប្រុស និងឈ្មោះ ប៊ុន គ្រី ភេទប្រុសបានឃើញផ្ទាល់ភ្នែកថា មានស្នាមពកជាំខ្មៅនៅលើថ្ងាស់ខាងមុខទៀតផង ។
​​​​​
លុះដល់វេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៨ ក៏មានប្រជាពលរដ្ឋឈ្មោះ សោម សាវ៉ាត ភេទប្រុស ដែលនៅផ្ទះក្បែនោះ​ បានប្រទះឃើញ សាកសពដេកស្លាប់ដោយផ្កាប់មុខ នៅក្នុងជង្ហុកជាប់ផ្លូវជាតិក្បែរផ្ទះរបស់ខ្លួន ។

ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតរបស់ផ្នែកជំនាញ​ ពិនិត្យ និងវិភាគទីកន្លែងកើតហេតុស្រុកសន្ទុក ដែលបានពិនិត្យលើរាងកាយរបស់សាកសព សន្និដ្ឋានបានថា: សាកសពជនវិកលចរិកមិនស្គាល់អត្តសញ្ញាណពិតជាបានស្លាប់ដោយ គាំងបេះដូង​​ពិតប្រាកដមែន​​ ពុំមានពាក់ព័ន្ឋនឹងអំពើឃាតកម្មឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖