ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្ត្រីជប៉ុនដាក់លិខិតលាលែងពីតំណែងជាបន្តបន្ទាប់

ចែករំលែក៖

គណៈរដ្ឋមន្ត្រីជប៉ុនបានដាក់លិខិតលាលែងចេញពីតំណែងជាបន្តបន្ទាប់ ដើម្បីបើកផ្លូវ ដល់នាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេ បង្កើតរដ្ឋាភិបាលថ្មី នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ។

នៅព្រឹកថ្ងៃទី២ ខែតុលា សមាជិកគណៈរដ្ឋមន្ត្រីជប៉ុន បានដាកលិខិតលាលែងចេញពីតំណែងឡើង ទៅកាន់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូ អាបេ ។ នៅរសៀលថ្ងៃទី២ ខែតុលា នេះដែរ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំក្រោមការដឹកនាំរបស់លោក អាបេ ។ នៅក្នុងកិច្ចប្រជុំនោះ ប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី នឹងប្រកាសនូវបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មី។ ក្នុងថ្ងៃនេះដែរ គណៈរដ្ឋមន្ត្រីថ្មីនឹងចូលទៅគល់ព្រះចៅអធិរាជ្យជប៉ុន ។

ប្រភពព័ត៌មានបានឲ្យដឹងថា នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូ អាបេ នឹងរក្សាតំណែងមន្ត្រីសំខាន់ៗ៧រូប ហើយតែងតាងមន្ត្រីថ្មី១២រូប ក្នុងជួររដ្ឋាភិបាលថ្មីនេះ។

នៅយប់ថ្ងៃទី២ខែតុលានេះ នាយករដ្ឋមន្ត្រីអាបេ នឹងធ្វើសន្និសីទកាសែត ដើម្បីបកស្រាយពីការសម្រេចជ្រើសរើស មន្ត្រីថ្មីមួយចំនួន ឲ្យចូលកាន់តំណែងសំខាន់ៗ៕ ម៉ែវ សាធី


ចែករំលែក៖