ព័ត៌មានទាន់ហេតុការណ៍៖

៩ខែ ឆ្នាំ២០១៨ ក្រសួងការពារជាតិសម្រេចភារកិច្ចជូនជាតិបានជាច្រើន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងដំណើរការអនុវត្តការងារបានរលូនម៉ឺងម៉ាត់ ម៉ត់ចត់ក្នុងពេល ប្រគល់-ទទួលភារកិច្ច និងបំពេញបន្ថែមក្នុងរយះពេល ៩ ខែឆ្នាំ ២០១៨ ដែលកងយោធពលខេមរភូមិន្ទ (ខ.ភ.ម ) ខិតខំសម្រេ ចបានគួរជាទីមោទនៈ ។

សម្តេចពិជ័យសេនា ថ្លែងដូច្នេះក្នុងកិច្ចប្រជំុបូកសរុបការងារ ៩ និងដាក់ចេញទិសដៅត្រីមាសទី ៤ ដែលប្រព្រឹត្តទៅកាលពីថ្ងៃ អង្គារ ៨រោច​ ខែ​ភទ្របទ​ ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២ ខែ​តុលា ឆ្នាំ ២០១៨ នៅសាលប្រជំុក្រសួងការពារ ជាតិ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បន្តទៀតថា: កិច្ចការ មានច្រើន រយះពេល ៩ ខែ ដូចជាការរៀបចំបោះឆ្នោត ពីរដង ព្រឹទ្ធសភា រដ្ឋសភា ជាកិច្ចការនយោបាយ ។

ក្នុងនោះខេត្តសៀម​រាបដើរស្មើគ្នាបានល្អ ក្នុងការផ្លាស់ប្តូរថ្មីពីអណត្តិទី ៥ចូលទី៦ ទទួលការគាំទ្រ ពីប្រជាពលរដ្ឋ មានការផ្លាស់ប្តូរ តម្រូវតម្រឺម ចុងអណត្តិចាស់ ចូលដើមអណត្តិថ្មី អ្វីសំខាន់ត្រូវបំពេញបន្ថែម ក្នុងរបាយការណ៍ បូកសរុបត្រឹមត្រូវ និងពិតបា្រកដ។

ជាបន្តបន្ទាប់ក៏មានមតិលើកឡើងពីថ្នាក់ដឹកនាំ ក្រសួងការពារ ជាតិ អគ្គបញ្ជាការ (ខ.ភ.ម) ស្ថាប័នជំនាញ បំពេញបន្ថែមក្នុងរបាយការណ៍កាន់តែស៊ីជម្រៅថែមទៀត លើជំនាញផ្សេងដែល មានការពាក់ពាន់ ដូចជាបញ្ហា ធានាសម្ភារ បច្ចេកទេស គ្រឿងបំពាក់ ពិសេសគឺការត្រៀមលក្ខណៈសម្ពោធវិមានឈ្នះ ឈ្នះ ដែលត្រូវរៀបចំ នាចុងឆ្នាំ ២០១៨ គ្រប់ផ្នែក គ្រប់ថ្នាក់ ពាក់ព័ន្ធត្រូវបំពេញ ការងារទាំងនោះ ដោយទទួលខុសតាមមុខការរៀងៗខ្លួន ។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបំពាក់ឋាន្តរស័ក្តិ ជូននាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ក្រោយពេលលោក ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ៕ សុខដុម


ចែករំលែក៖