ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភូមិក្ដីស្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង នាំគ្នាប្ដេជ្ញាចិត្តយកឧបករណ៍ឆក់ត្រីខុសច្បាប់ស្ដីពីជលផលចំនួន ២៤គ្រឿង ទៅប្រគល់ជូនសមត្តកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រែស្ដុក។
ករណីប្រជាពលរដ្ឋភ្ញាក់រលឹកនាំគ្នាយកឧបរណ៍ឆក់ត្រីប្រគល់ជូនសមត្តកិច្ចខាងលើ ធ្វើឡើងនាព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែស្ដុក។
ប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រែស្ដុកបានឲ្យដឹងថា ឧបករណ៍ខុសច្បាប់ស្ដីពីជលផលដែលប្រជាពលរដ្ឋកាន់តែយល់ ហើយបានយកមកប្រគល់ជូនសមត្តកិច្ចយើងមានចំនួន ២៤គ្រឿង បច្ចុប្បន្នឧបករណ៍ទាំងនោះបានរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែស្ដុក៕ បឹុម ពិន