ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជន គឺជាមរតក នៃសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល និងជាថ្នាលបណ្តុះបណ្តាលរបស់យុវជនជំនាន់ក្រោយ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀល ថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៤,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស ជូនដល់អតីតយុទ្ធជនខណ្ឌដូនពេញ សរុបចំនួន ១២០នាក់ ដើម្បីទទួលបានសេវាសុខភាព និងអត្ថប្រយោជន៍ផ្សេងៗ ពីគោលនយោបាយជាតិ របស់បេឡាជាតិរបបសន្តិសុខសង្គម ។

ពិធីសំណេះសំណាលនាពេលនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ លោក អធិការរងនគរបាលខណ្ឌ លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក ប្រធានយោធាប្រចាំខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាល និងបងប្អូនអតីតយុទ្ធជនផងដែរ ។

ក្រោយពីបញ្ចប់កិច្ចសំណេះសំណាល លោក អភិបាល ក៏បានឧបត្ថម្ភថវិកាដល់អតីតយុទ្ធជនកម្ពុជាខណ្ឌដូនពេញចំនួន ១២០ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ផងដែរ ៕ស តារា


ចែករំលែក៖