ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្នសំដែងការព្រួយបារម្ភចំពោះសុខភាព មិនហ៊ានទទួលទានសាច់ជ្រូក

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្នក្នុងខេត្តសៀមរាបបានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួលទានតែរបស់របរ មកពីបរទេស ដូចជាបន្លែ ត្រី សាច់ គ្រប់ប្រភេទ ជាពិសេស គឺ សាច់ជ្រូក ដែលឈ្មួញនាំចូលពីប្រទេស វៀតណាម និង ថៃ សុទ្ធតែជាប្រភពមិនច្បាស់លាស់ ហើយមន្រ្ដីកាន់កុងត្រូលជាអ្នកអនុញ្ញាតឲ្យចូលមកចរាចរណ៍ក្នុងប្រទេស ដោយមិនសូវត្រួតពិនិត្យពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនោះទេ ។

ទន្ទឹមនឹងពេលនេះ ក៏មានការផ្ទុះជំងឺផ្ដាសាយជ្រូក រីករាលដាលឆ្លងដល់អាស៊ី និងអឺរ៉ុបដែលក្រុមមន្រ្តីសុខាភិបាល ព្រួយបារម្ភខ្លាំង មកទល់នឹងថ្ងៃសុក្រសប្តាហ៍មុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ប្រទេសបែលហ្ស៊ិក បានសម្លាប់ជ្រូកស្រុកអស់៤ពាន់ក្បាល នៅតំបន់ អេតាឡេ ។ ប្រទេសចំនួន១៣ ត្រូវបានគេហាមប្រាមពីការនាំចូលសាច់ជ្រូក ពីបែលហ្ស៊ិក ក្នុងនោះរួមមានកោះតៃវ៉ាន់, កូរ៉េខាងត្បូង, ស៊ែប, សិង្ហបូរី, ចិន, បេឡារូស, អូស្រ្តាលី, ជប៉ុន, ហ្វីលីពីន, ម៉ិកស៊ិក, អ៊ុយរូហ្គាយ, ម៉ាឡេស៊ី និងឥណ្ឌា ។ ដូច្នេះហើយ ទើបពលរដ្នមានការព្រួយបារម្ភ និងមិនហ៊ានបរិភោគសាច់ជ្រូក ។

លោក ព្រំវិច មន្រ្ដីពេទ្យសត្វខេត្តសៀមរាបបានឲ្យដឹងតាមប្រព័ន្ធតេលេក្រាមថា បច្ចុប្បន្នជ្រូកឡើងថ្លៃណាស់ បើទប់នាំចូលសាច់ឡើងថ្លៃ មានបញ្ហាកង្វះដល់អ្នកហូបមានចំនួនច្រើនជាងអ្នកចិញ្ចឹម បើយើងទប់ការនាំចូល ប្រទេសគេ ក៏ទប់ស្កាត់ការនាំកសិផលខ្មែរយើង មិនឲ្យចូលប្រទេសគេវិញដែរ។

ពលរដ្នបានរិះគន់ថា ពេទ្យសត្វថា ប្រហែលជាពេទ្យសត្វមិនបានដឹងពីផលវិបាក ឬដឹងពីការផ្ទុះជំងឺផ្ដាសាយជ្រូក រីករាលដាលឆ្លងដល់អាស៊ី និងអឺរ៉ុបនោះទេ បានជាប្រឹងទទួចឲ្យគេនាំជ្រូកចូលរាប់ម៉ឺនក្បាលក្នុង១ខែៗ ។

ពាក់ព័ន្ធនឹងបញ្ហាសុខភាពពលរដ្ន ទាំងមន្រ្ដីរាជការ និងប្រជាពលរដ្ន បានសំណូមពរសុំឲ្យថ្នាក់ដឹកនាំខេត្តសៀមរាបពិនិត្យមើល ការចរាចរណ៍នាំជ្រូកពីប្រទេសវៀតណាម និងថៃ ផង កុំជឿរតែតាមរបាយការណ៍ពេទ្យសត្វ ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ ៕ ប៊ុនរិទ្ធី


ចែករំលែក៖