ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសមានសាក់ច្រើនម្នាក់សង្ស័យពាក់ព័ន្ធលួចទ្រព្យសម្បត្តិមិនសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់​ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិមិនបានសម្រេច ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចអះអាងថា ការឃាត់ខ្លួនជនសង្ស័យនេះ ពាក់ព័ន្ធករណីអំពើលួច (ប៉ុនប៉ងលួចទ្រព្យសម្បត្តិ) នៅចំណុចផ្ទះលេខ២០ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ថាច់ សុផាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនៅក្នុងខ្លួន) ។ រីឯ
ជនរងគ្រោះឈ្មោះ ឡូន អឿន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២០ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានចាក់សោទ្វារផ្ទះរបស់ខ្លួន រួចទៅលាងម៉ូតូ លុះក្រោយមកជនរងគ្រោះបានត្រឡប់មកផ្ទះរបស់ខ្លួនវិញ បានឃើញទ្វារផ្ទះរបើក និងឃើញជនស្ស័យខាងលើ នៅក្នុងផ្ទះរបស់ខ្លួន រួចជនរងគ្រោះបានស្រែកថា ចោរៗ តែជនរងគ្រោះបានរត់គេចខ្លួន ហើយត្រូវប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ ឃើញបាននាំគ្នាដេញចាប់បានជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕


ចែករំលែក៖