ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ក្នុងហេតុការណ៍ ម៉ូតូបុកអ្នកថ្មើរជើង

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃចន្ទ ១៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកអ្នកថ្មើរជើងដើរលើកំណាត់ផ្លូវជាតិលេខ៦២ ចំណុចផ្លូវបំបែកជាបួន មុខស្ថានីយប្រេងរបស់ឈ្មោះ សេង ហុង ចន្លោះគីឡូម៉ែត្រ លេខ ២៣-២៤ ភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ បុកអ្នកថ្មើរជើងដើរលើជាយផ្លូវ បណ្តាលឲ្យ របួសធ្ងន់២នាក់ ។

ម៉ូតូម៉ាក ហុងដា ZoomerX ពណ៌ស ក្រហម ស្លាកលេខ កំពង់ធំ 1J.6471 បើកបរដោយឈ្មោះ បូ ណាត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ របួសធ្ងន់ មានពាក់មួកសុវត្ថិភាព ។

អ្នកថ្មើរជើងឈ្មោះ មី យ៉ាន ភេទស្រី អាយុ៥៨ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រងរបួសធ្ងន់ ។

មូលហេតុជាបឋមបង្កឡើងដោយ អ្នកបើកបរម៉ូតូមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖