ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ អ្នកទេសចរណ៍សម្រុកមកលេងរមនីយដ្ឋាននានានៅខេត្តកំពង់ឆ្នាំងមានចំនួនប្រមាណជាង១៣ម៉ឺនាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អ្នកទេសចរណ៍ប្រមាណជាង១៣ម៉ឺននាក់ បានសម្រុកមកលេងនៅតាមរមនីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើកតាមការបញ្ជាក់របស់មន្រ្តី នៃមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់នាព្រឹកថ្ងៃទី១១ ខែតុលា ដែលតួលេខនេះ គឺបានបង្ហាញថា សក្តានុពលនៃវិស័យទេសចរណ៍នៅខេត្តកំពង់ឆ្នាំង កំពុងតែបានទាក់ទាញចំណាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋមកលេងកំសាន្តនៅខេត្តកំពង់ឆ្នាំង ។

តំបន់ទេសចរណ៍របស់ខេត្តកំពង់ឆ្នាំង ដែលប្រជាពលរដ្ឋសម្រុកមកលេងច្រើនជាងគេ តំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានភ្ញៀវទេសចរណ៍ ទៅលេងច្រើនជាងគេ រួមានមាន ទំនប់ស្ទាក់ទឹកស្ទឹងគង្គា ទឹកធ្លាក់អន្លង់ស្វាយ ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស ទំនប់២០ ឧសភា ស្ថិតក្នុងស្រុករលាប្អៀរ ទំនប់ស្ទាក់ទឹកអាចាំង តំបន់ខ្សាច់ស ស្ថិតក្នុងស្រុកបរិបូណ៌ និង មាត់ទន្លេផ្សារក្រោម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ។

កត្តាដែលជំរុញឲ្យមានកណើននៃភ្ញៀវទេសចរន៍មកលេងខេត្តកំពង់ឆ្នាំង គឺដោយសារតែដ៏សំខាន់បំផុតនោះ គឺសន្តិសុខ សណ្តាប់ធ្នាប់នៃខេត្តនេះ ដែលបានជួយបង្ក លក្ខណៈងាយស្រួលដល់ការមកលេងរបស់ភ្ញៀវទេសចរណ៍ ។ ដោយមិនព្រួយបារម្មណ៍លើកត្តាទាំងនេះ គឺមកលេងដោយសុខសុវត្ថិភាព ។ កត្តាបន្ទាប់ទៀតនោះ គឺដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ប្រកបដោយលក្ខណៈ ល្អប្រសើរ ដែលអាចឲ្យប្រជាពលរដ្ឋបានទៅលេងនៅតំបន់ទេសចរណ៍ទាំងនេះដោយងាយស្រួល ។

នៅតំបន់ទេសចរណ៍ទំនប់ស្ទាក់ទឹកគង្គា ប្រជាពលរដ្ឋមកពីខេត្តកណ្តាលបានប្រាប់ថា គាត់មកទីនេះគឺជាលើកទី១ហើយ មកជាមួយក្រុមគ្រួសារ ទីនេះពិតសប្បាយ មានអ្នកមកលេងច្រើន ហើយម្ហូបអារហារដែលលក់នៅតំបន់នេះ គឺមានតម្លៃសមរម្យ អាចទទួលយកបាន ។ ថ្ងៃក្រោយគាត់ និងនាំគ្នាមកលេងតំបន់ទេសចរណ៍នានា ក្នុងខេត្តកំពង់ឆ្នាំងបន្តទៀត ។

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅស្ថិតក្នុងតំបន់ទេសចរណ៍នេះ បានប្រាប់ថា ឆ្នាំនេះ មានអ្នកមកលេងច្រើនជាងឆ្នាំមុន ចាប់តាំងពីដាក់បិណ្ឌមកម្ល៉េះ ហើយបើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យវិញ កាន់តែសម្បូរមនុស្ស ៕ ចន្ថា


ចែករំលែក៖