ខេត្តកំពង់ធំ៖ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥និង១០នាទី នៅភូមិ ស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ហ៊ន ហ៊ល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ។
តាមការបំភ្លឺឈ្មោះ យឿន សុខា ត្រូវជាគូដណ្តឹង សពនៅភូមិស្វាយស ឃុំកំពង់ចិនត្បូង បានបញ្ជាក់ថា៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ម៉ោងប្រហែ៧យប់ ខ្លួន និងគូដណ្តឹងបាននាំគ្នាមកពីកម្មវិធីឡើងគេហដ្ឋាននៅភូមិចេក ឃុំកំពង់ចិនជើង មកដេកនៅផ្ទះ លុះដល់ម៉ោងប្រហែល៤ទៀបភ្លឺ ខ្លួននិងគូដណ្តឹងបានរួមភេទជាមូយគ្នាបានម្តង ហើយក៏ដេក និយាយគ្នាលេង រហូតដល់ម៉ោងប្រហែល៥ទៀបភ្លឺ គូដណ្តឹងខ្លួនបានប្រាប់ខ្លួនថា ជួយច្របាច់ពោះបងបន្តិច បន្ទាប់មក ក៏លឺសូសំលេងត្រកៗ ភ្នែកឡើងបញ្ឈរ ខ្លួនក៏ស្រែកហៅម្តាយ និងបងស្រីឲ្យមកជួយ បានធ្វើចលនាបេះដូង និងបានតាមគ្រូពេទ្យមកជួយសង្គ្រោះ តែពេលពេទ្យមកដល់ ថា គូដណ្តឹងស្លាប់បាត់ហើយ។
តាមការបំភ្លឺឈ្មោះហ៊ន ហាក់ ត្រូវជាបងប្រុសសពបានបញ្ជាក់ថា៖ ប្អូនប្រុសខ្លួនកន្លងមក ធ្លាប់មានជំងឺក្រពះធ្ងន់ធ្ងរ និងមានជំងឺបេះដូង កាលនៅបួសជាសង្ឃ ទើបសិកមកព្យាបាលបានប្រហែល១ឆ្នាំ ហើយក៏មកដណ្តឹងប្រពន្ធ នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ពុំទាន់ជាដាច់ពីជំងឺនោះទេ ។
ទទូលបានព័ត៌មាន នៅម៉ោង៥ និង៣០នាទីព្រឹក កម្លាំងជំនាញបច្ចេកទេសខេត្ត លោកវិជ្ជបណ្ឌិត មន្ទីរសុខាភិបាលខេត្ត សហការជាមួយកម្លាំងជំនាញបច្ចេកទេល ស្រុក លោកមេភូមិមេប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ ពិនិត្យសព ពុំមានស្លកស្នាមអ្វី ពាក់ព័ន្ធករណីឃាតកម្មឡើយ។ សពស្លាប់ដោយសាជំងឺគាំងបេះដូង ។
សពត្រូវបានប្រគល់ជូនក្រុមគ្រូសារយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី