ខេត្តកំពង់ធំ៖ អគ្គិភ័យ ឆេះតូបលក់ចាប់ហួយមួយខ្នង និងរងរបួសមនុស្ស១នាក់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ១១ ខែតុលា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យឆាបឆេះតូបទំហំ៨ម៉ែត្រគុណ៧ម៉ែត្រ ម្ចាស់ឈ្មោះ ឈួន តុន ភេទប្រុស អាយុ ៣៤ឆ្នាំ រងរបួសរលាកជើងឆ្វេង ប្រពន្ធឈ្មោះ ប៉ែល បោះ អាយុ ៣៦ឆ្នាំ ស្ថិតនៅភូមិ តាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
សម្ភារ ខូចខាត ឆេះសម្ភារក្នុងតូបទាំងអស់ គិតជាទឹកប្រាក់ស្មើ៣០០០$ មូលហេតុ បែកកានប្រេងសាំងហូរ ចូលចង្រា្កនបណ្តាលឆេះតែម្តង ។
ករណីអគ្គិភ័យខាងលើកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរចំនួន៧នាក់ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ពន្លត់ ទាន់ពេលវេលា ប្រើប្រាស់ទឹកអស់ចំនួន៤ម៉ែត្រគូប និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន២បំពង់ មិនបណ្តាលឲ្យឆេះរាលដាលដល់អ្នកជិតខាងទ្បើយ ៕ ប៊ុនរិទ្ធី