ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចុងរំលោភកូនស្រីបាន៤លើកចុងក្រោយបែកការណ៍ត្រូវសមត្ថកិច្ចចាបឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគិរី: ជនសង្ស័យជាឪពុកចុងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដោយសារចាប់រំលោភកូនដើមបានសម្រេច៤លើហើយជនរងគ្រោះទ្រាំនឹងទង្វើបែបនេះលែងបាន ក៏ប្រាប់រឿងរ៉ាវដល់បងនាង ក៏ទៅប្តឹងនគបាលស្រុកកូនមុំឲ្យចាប់ខ្លួនតែម្តង ។

ការចាប់ខ្លួនជនសង្ស័យជាឪពុកចុងនោះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ៥និង៥៣នាទីល្ងាច ថ្ងៃអង្គារ ១៥រោច ខែភទ្របទ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៤ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ផ្ទះជនសង្ស័យតែម្តង ។

សមត្ថកិច្ចប៉ូលិសស្រុកកូនមុំបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ជា វិន អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករជាឪពុកចុង ។

នាងជនរងគ្រោះមានឈ្មោះ គ. ស. ន. អាយុ១៥ឆ្នាំ ។

ករណីខាងលើនេះ សមត្ថកិច្ចនគបាលស្រុកកូនមុំបន្តថា បើតាមការរៀបរាប់របស់ ជនរងគ្រោះថា នៅថ្ងៃកើតហេតុនោះ គឺថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយម្តាយនាងរងគ្រោះមិននៅផ្ទះទេ គឺបាននាំកូនៗ៣.៤នាក់ទៀត ទៅលេងស្រុកកំណើតអស់ដោយទុកនាងរងគ្រោះជាកូនស្រីទីពីរ ឲ្យនៅផ្ទះជាមួយឪពុកចុងតែពីរនាក់ ។

ខណៈពេលនោះជាឱកាសល្អបែបនេះ ឪពុកចុងបានអូសដៃនាងចូលទៅក្នុងផ្ទះឲ្យនាងរងគ្រោះដេក ក្បាលមកសំដៅមាត់ទ្វារហើយបើកទ្វារផ្ទះតូចល្មមទុកសម្រាប់មើលក្រែងមាននាក់ភូមិមកទាន់ ។

នាងថា ពេលឪពុកចុងរំលោភរួចបាន គំរាមកំហែងនាងថាបើហ៊ានប្រាប់គេបន្តទៀត គេសម្លាប់ចោលមួយពួជ ។

នាងរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថា ឪពុកចុងធ្លាប់រំលោភនាងក្នុងឆ្នាំ២០១៨ បានសម្រេច៤លើក រួចមកហើយនាងរងគ្រោះ ដ៏ធ្លាប់បានប្រាប់ម្តាយអំពីរឿងនេះញឹកញាប់ដែរ ក៏ប៉ុន្តែម្តាយធ្វើប្រងើយទើបចុងក្រោយនេះនាងរងគ្រោះសម្រេចចិត្តយករឿង ខាងលើទៅប្រាប់អ្នកភូមិនឹងបងស្រីនាងតែម្តង ។

ពេលនាក់ភូមិនឹងបងស្រីនាងបានដឹងភ្លាម ក៏បាននាំគ្នាទៅប្តឹងសមត្ថកិច្ចស្រុកកូនមុំឲ្យចាប់ខ្លួនតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលចុះចាប់ខ្លួននោះជនសង្ស័យបានដឹងខ្លួន ហើយជនសង្ស័យមានបំណងចង់រត់គេចខ្លួនដែរ តែសមត្ថកិច្ចមានគ្នាច្រើន ទើបចាប់ឃាត់ខ្លួនជនសង្ស័យហើយបានស្រែក ប្រាប់ប្រជាការពារថា ចាំមើលអញចេញពីគុកវិញ អញសម្លាប់ក្រុមគ្រួសារនាងឯងចោលទាំងអស់ ។

ក្រោយពីសមត្ថត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនចុងពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យជាឪពុកចុងនេះសមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូនទៅតសាលាដំបូងខេត្ត្ត ចាត់ការតាមច្បាប់៕ ជីវ័ន្ត

 


ចែករំលែក៖