ព័ត៌មានទាន់ហេតុការណ៍៖

ការបើកបរធ្វេសប្រហែសនាំឲ្យមានទោសដាក់ខ្លួន!! បុរសម្នាក់ត្រូវបានតុលាការឃុំខ្លួនក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍មានមនុស្សបាត់បង់ជីវិត

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៥៨៤ ឃ.ខ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទ០១ នាក់ ពីបទ: បើកបរដោយធ្វេសប្រហែលខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។

ការសម្រេចឃុំខ្លួនបុរសរូបនេះ បន្ទាប់ពីជននេះបើកបរមិនប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ ហើយត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាសឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ។

សូមរំឭកថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ រ៉ន សារុំ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិត្នោត(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ តាមបញ្ញតិមាត្រា៨៥ កថាខណ្ឌទី១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕ វណ្ណៈ


ចែករំលែក៖