ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យឆក់ទូរស័ព្ទដៃ ស្ត្រីជនជាតិអ៊ុនក្រែនម្នាក់ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ចោរឆក់ទូរស័ព្ទម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ក្រោយធ្វើការសាកសួរបញ្ចប់នីតិវិធី ។

ជនសង្ស័យ ឈ្មោះ ព្រហ្ម បូរ៉ា ផានិត ហៅ និត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។ សម្ភារ ដកហូត បាន រួមមាន៖ ទូរ សព្ទ័ ដៃ ជនរងគ្រោះម៉ាក I Phone X ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ ។

គួររំលឹកផងដែរថា ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ក្នុងមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្រ្តីជនជាតិអ៊ុនក្រែនម្នាក់បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន តែគេចមិនផុតត្រូវសមត្ថកិច្ចក្របួចជាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងការិយាល័យ បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាមច្បាប់ ៕ស តារា


ចែករំលែក៖