ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែរឿងនិយាយដើមប្រពន្ធគេបង្កឲ្យមានទាស់ពាក្យសម្តីគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ​​ហេតុការណ៍​ភ្ញាក់ផ្អើលមួយបានកើតឡើងរវាងជាងម៉ូតូ និងអ្នកយកម៉ូតូទៅធ្វើ ព្រោះតែរឿងនិយាយដើមប្រពន្ធគេបង្កឲ្យមានទាស់ពាក្យសម្តីគ្នា និងកើតជាហិង្សាកើតឡើង ។

ហេតុការណ៍ ទាស់ទែង​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលាម៉ោង៩ព្រឹក ​ថ្ងៃ​ទី​១៣ ខែតុលា នៅ​កន្លែង​ជាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុមាន​បុរស​ម្នាក់​បាន​យក​ម៉ូតូ​ឆា​លី​មួយ​គ្រឿង​ទៅ​ធ្វើ​ដុំ​ភ្លើង នៅ​កន្លែង​ជួល​ជុល​ម៉ូតូ​ ។ ​នៅ​ពេល​ជួសជុល ជាង​ម៉ូតូ​ក៏​បាន​និយាយដើម​ពី​ស្ត្រី​ម្នាក់ ដែល​យក​ម៉ូតូ​នោះ​មក​ធ្វើ​កន្លង​មក ដែល​ការ​និយាយ​នេះ ត្រូវ​បុរស​ដែល​យក​ម៉ូតូ​ទៅ​ធ្វើ​ប្រាប់​ថា «​កុំ​និយាយដើម ប្រពន្ធ​ខ្ញុំ​ទេ​» គិតតែ​ពី​ធ្វើ​ម៉ូតូ​យក​លុយ​ទៅ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ពេលនោះជាង​ម៉ូតូ​មិន​ស្តាប់ នៅ​តែ​បន្ត​និយាយ​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​យក​ម៉ូតូ​ទៅ​ធ្វើ មានការ​ខឹងសម្បារ​ជា​ខ្លាំង និង​ក្លាយជា​ទំនាស់​ពាក្យ​សំដី​កាន់តែ​ធ្ងន់ រហូត​ប្រើ​ពាក្យ​ពុំ​សម ។ ភ្លាម​នោះ ជាង​ម៉ូតូ​បាន​ស្ទុះ​មក​វាយ​នឹង​ដៃ និង​ទាញ​ញញួរ​មក​វាយ អ្នក​យក​ម៉ូតូ​ទៅ​ធ្វើ តែ​ត្រូវ​បាន​អ្នក​ជិតខាង​ឃាត់​ព្រមទាំង​ធាក់​ម៉ូតូ​ផ្តួល បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។

ក្រោយមក ស្ត្រី​ជា​ប្រពន្ធ​អ្នក​ដែល​ម៉ូតូ​ទៅ​ធ្វើ​មក​ដល់ សម្រួល​គ្នា​យក​ម៉ូតូ​ត្រឡប់​ទៅវិញ ៕ សុខាសែនជ័យ


ចែករំលែក៖