ខេត្តពោធិ៍សាត់៖ ក្មេងស្ទាវមួយក្រុមមានគ្នា៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណ:ពួកគេផឹកស៊ីស្រវឹង ចាក់ធុងបាស់កណ្ដាលផ្លូវ ហើយធ្វើសកម្មភាពកាក់ម៉ូតូទារលុយ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៥ ខែតុលា នៅក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា ក្មេងស្ទាវទាំងនោះដែលមានឈ្មោះ ១- ឡាយ កុម្ភៈ អាយុ ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ឃុំអន្លង់ត្នោត ស្រុកក្រគរ
២-ឈ្មោះ រី សោម អាយុ ១៧ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិ ចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ
៣-ឈ្មោះ សុះ គ្រីយ៉ា អាយុ ១៨ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរឥស្លាម នៅភូមិចុងខ្លុង ឃុំអូសណ្តាន់ ស្រុកក្រគរ
៤-ឈ្មោះ គាង ធារ៉ា អាយុ ១៦ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ
៥-ឈ្មោះ សារី ដារ៉ា អាយុ ១៦ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ
៦-ឈ្មោះ ហុីង រ៉ាណន អាយុ ២១ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ
៧-ឈ្មោះ សី មករា អាយុ ១៧ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ។
ពួកគេបាននាំគ្នាយកកូនធុងបាស់ទៅចាក់ ផឹកសុី នៅកណ្តាលផ្លូវ និងបង្កសកម្មភាពកាក់ហៅម៉ូតូ កម្មការិនី ដែលចេញពីធ្វើការរោងចក្រកាត់ដេរ ទារលុយទិញស្រាផឹក យ៉ាងអនាធិបតេយ្យ ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ៧ នាក់នោះ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ប៉ឹម ពិន