ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីចំណាស់ម្នាក់ស្រវឹងស្រាដើរតាមមាត់ទន្លេរអិលជើងធ្លាក់ទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្តីវ័យចំណាស់ម្នាក់ផឹកស្រា ស្រវឹងដើរតាមមាត់ទន្លេ រអិលជើងធ្លាក់ចូលក្នុងទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចទឹកទន្លេ ស្ថិតនៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សាកសពស្ត្រីរងគ្រោះឈ្មោះ រុន អាត អាយុ៦០ឆ្នាំ ទីលំភូមិ ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះក្រោយពិនិត្យ និងធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ពិតជាស្លាប់ ដោយសារលង់ទឹកមែន រួចក៏បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖