ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ចោមចៅទី១ ឃាត់នារីសង្ស័យ២នាក់ ធ្វើសកម្មភាព ឆ្គឹះសោរបន្ទប់ ជួលកម្មកកររោងចក្រ

ចែករំលែក៖

ភ្នំពេញ៖ នារីជាជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆ្គឹះសោបន្ទប់ជួលរបស់កម្មកររោងចក្រ តែត្រូវបានប្រជាពករដ្ឋឃើញ ក៏រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗតែម្តង ។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១៤ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ ឈ្មោះ ជូន ចាន់ណាភេទស្រីអាយុ២៥ឆ្នាំ មានទីលំនៅ ភូមិត្បូងភ្នំ ឃុំតាក្រាំងស្រុកបាធាយខេត្តកំពង់ចាមមានមុខរបរមិនពិតប្រាកដ ។ ទី២ ឈ្មោះ ឃុត ប៊ុណ្ណា ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិរពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានមុខរបរ មិនពិតប្រាកដ ។

សាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុ ខណៈម្ចាស់បន្ទប់មិននៅដោយចាក់សោរចេញទៅធ្វើការអស់ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆ្គឹះសោបន្ទប់បំណងលួចទ្រព្យសម្បត្តិ តែត្រូវបានអ្នកជិតខាងឃើញទាន់ ក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ឃាត់ភ្លាមៗ ។

ជនសង្ស័យទាំង២ត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅ១នាំខ្លួនមកសួរនាំ និងកសាង សំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីបន្តតីនិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖