ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់សិក្ខាកាមនិង បើកវគ្គបណ្តុះបណ្តាលពីរក្នងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់សិក្ខាកាម បើកវគ្គបវណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុ សេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងបើកវគ្គបណ្តុះ បណ្តាលមន្រ្តីឧទ្យានុរក្ស ជំនាន់ទី៧របស់ក្រសួងបរិស្ថាន បានដំណើរការក្រោមវត្តមានលោក ស្រ៊ុន ដារិទ្ឋិ រដ្ឋលេខាធិការ តំ ណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសាលានាយទាហានសកម្ម ស្ថិតក្នុងភូមិសាស្ត្រ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា នាយរងសេនាធិការច ម្រុះ និងជានាយកសាលានាយទាហានសកម្មបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះ ឆ្លើយតបទាន់ពេលវេលាក្នុងការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ (ខ.ភ. ម) និងធនធានផ្នែកឧទ្យានុរក្សក្រសួងបរិស្ថាន ជាតម្រូវការចាំ បាច់របស់សង្គមជាតិ ឆ្លើយតបនូវបរិបទថ្មី នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ដាក់ចេញនូវគោលនយោបាយកំណែទម្រ ង់ស៊ីជម្រៅលើគ្រប់វិស័យ លើកកម្ពស់ការអភិវឌ្ឍប្រកដោយនិរ ន្តរភាព ចីរភាព សង្គម ។ ជាមួយគ្នានេះថ្នាក់ដឹកនាំសាលា និងនាយទាហាន បន្តយកចិត្តទុកដាក់សហការជំរុញការងារហ្វឹក ហ្វឺន ធានានូវបរិមាណនិងគុណភាព ឆ្លើយតបទៅនឹងគោល នយោបាយ (ខ.ភ.ម) កសាងធនធាននាយទាហានវ័យក្មេងសម្រាប់បន្តវេន ។

លោកស្រ៊ុន ដារិទ្ឋិ មានប្រសាសន៍ថា ៖ វគ្គបណ្តុះបណ្តាលនេះ ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងយ កចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធាន មនុស្ស លេីវិស័យយោធា និងស៊ីវិល រួមទាំងមន្រ្តីឧទ្យានុរក្សក្រសួ ងបរិស្ថានឱ្យមានសមត្ថភាព គុណធម៌ខ្ពស់បន្ថែមទៀត ក្នុងបុព្វហេតុការពារជាតិនិងប្រជាជន និងគាំពារបរិស្ថាន ក្នុងការ គ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

លោកបន្តទៀតថា: ថ្វីដ្បិតវគ្គបណ្តុះបណ្តាលនេះមានរយះពេលខ្លី ប៉ុន្តែវាគឺជាគ្រឹះដ៏មានសារសំខាន់បំផុតសម្រាប់ការក សាងសមត្ថភាពជំនាញ ជាមូលដ្ឋានរបស់នាយទាហាន និងមន្រ្តីឧទ្យានុរក្សទាំងអស់ លើទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅទីលាន ។ ជាងនេះទៅទៀត ដោយស្ថានភាពពិភពលោកបច្ចុប្ប ន្នមានការវិវត្តន៍យ៉ាងលឿន ពិសេសបច្ចេកវិទ្យាការអប់រំបន្តតាមគ្រប់រូបភាព គឺជាកត្តាចាំបាច់ដែលសិក្ខាកាមទាំងអស់ ត្រូវខិតខំអភិវឌ្ឍចំណេះដឹងរបស់ខ្លួនជាប់ជាប្រចាំ ក្នុងនោះគួររៀបចំឱ្យមានវគ្គវិក្រឹត្យការ និងសុក្រឹត្យការឱ្យបានច្រើនថែមទៀត ។

លោក រដ្ឋលេខាធិការ ផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ ត្រូវយក ចិត្តទុកដាក់ និងត្រង់ត្រាប់ស្តាប់ការពន្យល់ រាល់លំហាត់ដែលយោធាចារ្យ និងគ្រូឧទ្ទេសបានដាក់ឱ្យ ទទួលខុសត្រូវខ្ពស់ និងក្រេបជញ្ជក់ចំណេះដឹង និងជំនាញពិតប្រាកដ សម្រាប់បំពេញ ភារកិច្ចតាមអង្គភាពរៀងៗខ្លួន ក្នុងបុព្វហេតុឧត្តុង្គឧត្តមរបស់ជាតិ ប្រជាជន និងមាតុភូមិជាទីស្នេហានៃយើង។

សូមបញ្ជាក់ថា អគារស្នាក់នៅរបស់សិក្ខាកាម ១ខ្នង ដែលធ្វើ ពិធីបញ្ចុះបឋមសិលានាពេលនេះ មានទទឹង៩ម៉ែត្រ បណ្តោយ ៤០ម៉ែត្រ កំពង់មួយជាន់ ៥បន្ទប់ ជាថវិការបស់សាលានាយទា ហានសកម្មផ្ទាល់ សម្រាប់ត្រៀមទទួលនិស្សិតនាយទាហាសុខដុនសកម្មជំនាន់ទី ២៣ ចំនួន២០០នាក់ ដែលនឹងចាប់ផ្តើមសិក្សានាខែកុម្ភះ ឆ្នាំ២០១៩ ខាងមុខ។ ដោយឡែកវគ្គបណ្តុះ បណ្តាលមន្រ្តីឧទ្យានុរក្ស ជំនាន់ទី ៧ របស់ក្រសួងបរិស្ថាន មានរយះពេ លមួយខែ គឺចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងនោះមានមុខវិជ្ជា ចិត្តសាស្រ្ត យុទ្ឋវិធីថ្នាក់មូលដ្ឋាន សង្គ្រោះបឋម ការរស់នៅតំបន់ព្រៃភ្នំ លំហាត់របៀប ការសិក្សាយោធា និងកីឡា ៕ សុខដុម


ចែករំលែក៖