ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួង ការពារជាតិបញ្ជាក់ថា: នៅឆ្នាំ២០១៨ កម្ពុជាត្រូវបានអង្គការស ហប្រជា ជាតិ ឱ្យចំណាត់ថ្នាក់លេខ ២៩ នារីលេខ១៧ ក្នុងចំ ណោម ១២២ ប្រទេស ដោយចាត់ទុកកងកម្លាំង ចូលរួមបេស កកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ។
ការលើកឡើងបែបនេះ របស់នាយឧត្តមសេនីយ៍ នាង ផាត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសរួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ណេ ង ប្រធានគណៈកម្មការទី ៤នៃរដ្ឋសភា ដឹកនាំក្រុមការងារមកជួបធ្វើសវនការ ក៏ដូចជាបង្ហាញខ្លួន នៅដើមអណត្តិទី៦ ឆ្នាំ២០១៨ នាសាលប្រជុំក្រសួងការពារជាតិ ។
នាយឧត្តមសេនីយ៍បន្តទៀតថា: ចាប់តាំងពីឆ្នាំ២០០៦ រហូតដ ល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេសចំនួន ៥,៥៧១ នាក់ក្នុងនោះមានស្រ្តីចំនួន ២៦៤នាក់។
រាជរដ្ឋាភិបាលកម្ពុជា តាំងចិត្តមិនរាថយឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវនេះ បន្ទាប់ពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ ទោះជាកម្លាំងមួកខៀវកម្ពុជា បានពលីជីវិតមួយ ចំ នួនក្នុងអំឡុងពួកគេបំពេញបេសកកម្មយ៉ាងណាក៏ដោយ។
នាយឧត្តមសេនីយ៍ នាង ផាត បន្តទៀតថា :កងយោធពលខេម រភូមិន្ទ(ខ.ភ.ម) បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយបណ្តាប្រទេសនៅក្នុង និងក្រៅតំបន់ពិសេសប្រទេសដៃគូ លើកិច្ចការមួយ ចំនួនដូចជា៖ កិច្ចការប្រឆាំងភេរវកម្ម សន្តិសុខលំ ហសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ការបញ្ជូនគណៈប្រតិភូ នាយទាហានទៅសិក្សានៅក្រៅប្រទេស និងផ្លាស់បទពិសោធន៍គ្នាទៅវិញទៅ មកផងដែរ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍បញ្ជាក់ថា ដើម្បីលើកកម្ពស់ការងារស្ត្រីនៅ (ខ.ភ.ម) ក្រសួងការពារជាតិ តែងតាំងស្រ្តីឲ្យមានមុខងារជាថ្នាក់ដឹកនាំ និងរៀបចំបណ្តាញការងារយេនឌ័រ ចាប់ពីថ្នាក់ក្រសួងការពារជាតិ អគ្គបញ្ជាការ (ខ.ភ. ម) បញ្ជាការដ្ឋានប្រភេទទ័ពជំនាញ កងរាជអាវុធហត្ថ និងស្ថាប័នកងឯកភាពដទៃទៀតផងដែរ ៕ សុខដុម