ខេត្តកំពង់ធំៈ ហេតុការណ៍ហិង្សាមួយបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅភូមិពៃ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន ដែលបង្កដោយជនសង្ស័យឈ្មោះ ឈុន ណាង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិកើតហេតុ បានវាយ និងទាត់ធាក់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ ស ផល្លី អាយុ៥៨ឆ្នាំ នៅភូមិឃុំកើតហេតុ។
ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថា ករណីហិង្សានេះ កើតឡើងដោយមូលហេតុផឹកស្រាស្រវឹងទាំងពីរនាក់ប្តីប្រពន្ធហើយមានទំនាស់ពាក្យសំដី នឹងគ្នា ៕ ប៊ុនរិទ្ធី