ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៤ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹក បណ្ដាលឲ្យស្លាប់ម្នាក់ នៅចំណុចតាម៉ូងបាក់ ក្នុងភូមិសាស្ត្រភូមិពង្រលីញ ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សាកសពស្ត្រីរងគ្រោះមានឈ្មោះ ទឹម រដ្ឋ អាយុ ៤០ឆ្នាំ នៅភូមិពង្រលីញ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ ជនរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី ទើបប្រជាពលរដ្ឋយកគោទៅឃ្វាល បានប្រទះឃើញសាកសពហើម ធុំក្លិនស្អុយអណ្ដែតក្នុងស្រះទឹក ។
មូលហេតុ ស្ត្រីរងគ្រោះចុះបេះព្រលឹតក្នុងស្រះ។
សមត្ថកិច្ចបញ្ជាក់ផងដែរថា,៖ ស្ត្រីរងគ្រោះជាមនុស្សញៀនស្រា ផឹកជាប្រចាំលែងគ្រប់គ្រងខ្លួនឯងបាន៕ ប៊ុនរិទ្ធី