ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍ខ្មែរនៅអ៊ឺរ៉ុបមានមោទនភាពដែលបានមកទទួលប្រមុខដឹកនាំប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

នៅព្រឹកថ្ងៃទី ១៧ តុលានេះ បងប្អូនប្រជាពលរដ្ឋខ្មែរ និងកូនក្មួយយុវជនសិស្សនិស្សិត យ៉ាងច្រើនកុះករ មកពីប្រទេសមួយចំនួននៅក្នុងអ៊ឺរ៉ុបដូចជា ប៊ែលហ្សិក, បារាំង, អាល្លឺម៉ង់, ស្វីស, អង់គ្លេស…បានជម្រាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរជាណាចក្រកម្ពុជាថា បងប្អូនពិតជារីករាយខ្លាំងណាស់ដែលបានមកទទួល សម្តេចប្រមុខដឹកនាំដែលជានាយករដ្ឋមន្រ្តីស្របច្បាប់របស់ប្រទេសកម្ពុជាលើទឹកដីអ៊ឺរ៉ុប។

ម៉្យាងវិញទៀត វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រមុខដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ ក្រោមមូលបទ «អឺរ៉ុប និងអាស៊ីៈ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល» ដែលមានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប នឹងធ្វើអោយកម្ពុជាកាន់តែទទួលបាននូវការគោរព និងទទួលនូវផលប្រយោជន៍ជាច្រើនពីសហគមអ៊ឺរ៉ុបទៀតផង។ នេះជាមោទនភាពជាតិក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន៕


ចែករំលែក៖