ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនចោរនាំគ្នាលួចម៉ូទ័រ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លូន ក្រុមចោរនាំគ្នាលួចម៉ូទ័រ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “លួច” ដែលប្រព្រឹត្តនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ តុលា ២០១៨ វេលាម៉ោង០៩និង១៥នាទី តាមមាត្រា៣៥៣ មាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី០៦(ប្រាំមួយ)ខែ ទៅ០៣ (បី)ឆ្នាំ និងពិន័យជាប្រាក់១.០០០.០០០ (មួយលាន)រៀល ទៅ៦.០០០.០០០ (ប្រាំមួយលាន)រៀល។

ជនត្រូវចោទទី០១ឈ្មោះ សំ គន្ធា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទី០២-ឈ្មោះ សុក មករា ភេទប្រុអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទី០៣ឈ្មោះ សុក វិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ។ អ្នកទាំងបីនាក់មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះស្រៀន សុខុន ភេទស្រីអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ ។

នគរបាលស្រុកកៀនស្វាយបានអោយដឹងថា នៅវេលាម៉ោងកើតខាងលើ កូនជនរងគ្រោះបានដេីរទៅកន្លែងបូមទឹក ពេលទៅដល់ស្រាប់តែបាត់ម៉ូទរ័បូមទឹក ពេលនោះក៍បានដើររកម៉ូទរ័ហើយបានឃើញឈ្មោះ សំ គន្ធា ភេទប្រុស អាយុ២២ឆ្នាំជិះម៉ូតូមានដាក់បាវពីមុខ ដោយមានការសង្សយ័ក៏ជិះម៉ូតូដេញតាមមកដល់ផ្លូវទាល់ច្រក ឈ្មោះសំ គន្ធា បានបោះបាវនោះចោល ក៏ទៅមើល ឃើញថាពិតជាម៉ូទរ័របស់ខ្លួនក៏បានផ្តល់ពត៍មានដល់ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្ទាយដែក ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ បន្ទាយដែកបានចុះទៅដល់កន្លែងកើតហេតុសួរនាំឈ្មោះ សំ គន្ធា បានសារភាពថា ៖ ខ្លួនរួមគ្នា០៣នាក់ទៀតដូចមានឈ្មោះខាងលើពិតជាបានលួច ម៉ូទរ័បូមទឹកប្រាកដមែន ។ ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖