ព័ត៌មានទាន់ហេតុការណ៍៖

បើកបរខ្វះការប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់របួសធ្ងន់ និងស្រាល

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៨:០០ នាទីយប់ ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ជិះស្របគ្នាពីជើងទៅត្បូង នៅចំណុចផ្លូវបំបែកជា០៣ ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយមានមនុស្សរងរបួសធ្ងន់ស្រាលចំនួន ០៣នាក់ និងខូចខាតម៉ូតូ ០២គ្រឿង។

សមត្ថកិច្ចឲ្យដឹងថាជនបង្ក ឈ្មោះ ផាត គិរី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B-9480 បើកបរពីរជើងទៅត្បូងរួចបត់ទៅទិសខាងកើតដោយខ្វះការប្រុងប្រយ័ត្ន រងរបួសស្រាល ។

អ្នករួដំណើរឈ្មោះ ស៊ាន សុកាល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅភូមិបរិបូរ៌ ឃុំអូអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់បាក់ជើងឆ្វេង

ជនរងគ្រោះឈ្មោះ អែន ណា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិអាមេរិច មុខរបរគ្រូបង្រៀន មានទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត្តប៉ៃលិន បើកបរម៉ូតូម៉ាក BIT ពណ៌សខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-8382 រងរបួសស្រាល ។

មូលហេតុមកពីកត្តាមនុស្សបើករបរខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្នជនរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូត្រូវបានកម្លាំងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន យកមករក្សាទុក ដើម្បីរង់ចាំដោះស្រាយ ៕ ស សារ៉េត


ចែករំលែក៖