ព័ត៌មានទាន់ហេតុការណ៍៖

សម្លាប់បំផ្លាញសាកសពអ្នកសារព័ត៌មាន Khashoggi ដោយសារតែរិះគន់អារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

សារព័ត៌មាន CNN និង Jazeera បាន ដកស្រង់សម្តីមន្ត្រីទួរគីឲ្យដឹងថា សាក សពអ្នកសារព័ត៌មាន Jamal Khashoggi ត្រូវបានកាត់ជាច្រើនកំណាត់ ក្រោយស្លាប់នៅក្នុងស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុងអុីស្តង់ប៊ុល កាលពីសប្តាហ៍កន្លងមក។

ការធ្វើឃាតអ្នកសារព័ត៌មានខាងលើ ធ្វើឡើងក្នុងរយៈពេលតែ៧នាទីប៉ុណ្ណោះ ហើយអ្នកឯកទេសពេទ្យអារ៉ាបីសាអ៊ូឌីត លោក Saleh al Tubaigi បានបំផ្លាញសាក សពអ្នកសារព័ត៌មាន Khashoggi ។ គ្រូ ពេទ្យខាងលើបានស្នើឲ្យមិត្តរួមការងារ ស្តាប់ចម្រៀង ចំណែកលោកជាអ្នកបំផ្លាញ សាកសព។

កន្លងមកទួរគីបានបញ្ជាក់ថា មានជនជាតិអារ៉ាប៊ីសាអ៊ូឌីតមួយក្រុមទៅកាន់ទី ក្រុងអុីស្តង់ប៊ុល ដើម្បីធ្វើឃាតអ្នកសារព័ត៌ មាន khashoggi ។ មន្ត្រីទួរគីបានបញ្ជាក់ថា មានខ្សែអាត់សំឡេង និងរូបភាពបញ្ជាក់ថា អ្នកសារព័ត៌មានខាងលើត្រូវបានសម្លាប់នៅក្នុងស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត ក្នុងទឹកដី ទួរគី។

កាលពីថ្ងៃទី១៥ ខែតុលា ក្រុមអ្នក សង្កេតការណ៍បានឆែកឆេរស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត រយៈពេល៩ម៉ោង ហើយប្រធានាធិបតីទួរគីបានបញ្ជាក់ថា មានសារធាតុពុលនៅក្នុងអគារនេះត្រូវបានបិទបាំង ដោយសារតែការលាបពណ៌ថ្មី មុនពេល ក្រុមសង្កេតការណ៍ចូលទៅដល់។

មន្ត្រីទួរគីបានបញ្ជាក់ថា ប៉ូលិសរកឃើញព័ស្តុតាងមួយចំនួនស្តីពីការសម្លាប់អ្នកសារព័ត៌មានខាងលើ។

អ្នកសារព័ត៌មាន Khashoggi តែងតែសរសេរអត្ថបទរិះគន់ដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយលោកបានបាត់ខ្លួនក្រោយពេលចូលទៅកាន់ស្ថានទូតនៅទីក្រុង អុីស្តង់ប៊ុល ប្រទេសទួរគី កាលពី២ សប្តាហ៍កន្លងមក ខណៈលោកទៅធ្វើ លិខិតអាពាហ៍ពិពាហ៍។

ពាក់ព័ន្ធករណីខាងលើ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ ថា កន្លងមកព្រះរាជទាយាទ Mohammed Bin Sal Man បានច្រានចោលព័ត៌មានថា ព្រះអង្គបានដឹងរឿងរ៉ាវទាំងនោះ។

សម្ពាធកំពុងកើនឡើងមកលើអារ៉ាប់ ដើម្បីពន្យល់ឲ្យច្បាស់ពីជោគវាសនារបស់អ្នកកាសែត ចាម៉ាល់ ខាហ្ស៊កជី ខណៈ ពេលដែលប្រេសិតពិសេសសហរដ្ឋអាមេរិក លោករដ្ឋមន្រ្តីក្រសួងការបរទេស ម៉ៃក៍ប៉ុម ប៉េអូ៊ បានជួបជាមួយស្តេចសាល់ម៉ាន់នៅ ក្នុងទីក្រុងរីយ៉ាដ។

បច្ចុប្បន្ន លោក ប៉ុមប៉េអូ និងស្តេច សាល់ម៉ាន់ បានចាប់ផ្តើមកិច្ចប្រជុំរបស់ពួកគេនៅក្នុងទីក្រុងរីយ៉ាដ ប៉ុន្តែនៅមិនទាន់ មានការអះអាងណាមួយពីខ្លឹមសារស្តីពី ជំនួបរបស់អ្នកទាំង២នោះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ គេរំពឹងថា លោក ប៉ុមប៉េអូ នឹងសុំឲ្យស្តេចអង្គនេះ ពន្យល់ពីការសន្ទនារបស់ទ្រង់ជាមួយ លោកប្រធានាធិបតី ដូណាល់ ត្រាំ កាល ពីថ្ងៃចន្ទ សប្តាហ៍នេះក៏ដូចជាបញ្ហាជុំវិញការបាត់ខ្លួនរបស់លោក ខាហ្ស៊កជី។

សូមបញ្ជាក់ថា លោក ត្រាំ បាននិយាយ តាម Twitter កាលពីថ្ងៃចន្ទថា លោកទើបតែបាននិយាយជាមួយព្រះមហាក្សត្រ របស់អារ៉ាប៊ីសាអ៊ូឌីត ដែលបានច្រាន ចោលថា ទ្រង់មិនបានដឹងរឿងរ៉ាវកើតឡើងចំពោះពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីតម្នាក់នេះនោះទេ៕ ម៉ែវ សាធី


ចែករំលែក៖