ព័ត៌មានទាន់ហេតុការណ៍៖

គណៈ​មេធាវី​ បង្ហាញ​លទ្ធផល​ផ្លូវ​ការ​ ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១២​ និង​ ក្រុម​ប្រឹក្សា​ចំនួន​៣៣រូប

ចែករំលែក៖

ភ្នំពេញ​៖ របាយការណ៍​ពី​គណៈ​មេធាវី​ ដែល​ ទទួល​បាន​នៅ​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០១៨​ នេះ​ បាន​បង្ហាញ​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​បញ្ជី​ឈ្មោះ​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១២​ និង​ ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ចំនួន​៣៣រូប​ ។

ជា​លទ្ធផល​ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១១ ត្រូវបានអង្គសន្និបាត​បោះឆ្នោតឱ្យបន្តធ្វើជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១២ទៀត​ ។

ទន្ទឹមនឹងនេះអង្គសន្និបាតក៏បានបន្តបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវីសម្រាប់អាណត្តិទី ៩សរុបចំនួន៣៣រូបដូចមានរាយនាមដូចខាងក្រោមនេះ​ ៖​ ១,​ មេធាវី កុយ នាម​ ២,​ មេធាវី ទេព បូផល​៣,មេធាវី ពេជ្រ សូរិយា​ ៤,​មេធាវី ជុំ សុវណ្ណាលី​ ៥,មេធាវី ប៉ា ងួនគា​ ៦,មេធាវី ចេង ប៉េងហាប់​ ៧,មេធាវី យុង ផានិត​ ៨,មេធាវី ចៅ ប៊ុនហួន​ ៩,មេធាវី រស់ មុនិន្ទៈ​ ១០,មេធាវី តែ ចំណាន​ ១១,មេធាវី ខូវ ចន្ថា​១២,មេធាវី ហុង គឹមសួន​ ១៣,មេធាវី ឌុយ សុខសូលីដា​ ១៤,មេធាវី សួន ប៊ុនធឿន​ ១៥,មេធាវី កេង សុម៉ារតន៍​ ១៦,​មេធាវី ពិន វណ្ណៈ​ ១៧,​មេធាវី ច័ន្ទ វិចិត្រ​ ១៨,មេធាវី ព្រហ្ម វិចិត្រសុភា​ ១៩,មេធាវី ណុប គុណថុល​ ២០,មេធាវី យឹម ថាវី​ ២១,មេធាវី ឌឹម ចៅសេង​ ២២,មេធាវី លី សុខឡាយ​ ២៣,មេធាវី ស៊ុយ ឈុនហាក់​ ២៤,មេធាវី គង់ សំអុន​ ២៥,មេធាវី ហាក់ សៀកលី​២៦,មេធាវី គង់ សុភ័ក្រ្ត​ ២៧,​មេធាវី គាន តារា​ ២៨,មេធាវី ហ៊ាង ហុង​ ២៩,មេធាវី ឈរ លីថៃ​ ៣០,មេធាវី ម៉ុម ពិសី​ ៣១,មេធាវី ទ្រី សំរស់​ ៣២,មេធាវី នួន ផានិត​ ៣៣,មេធាវី ឃុត កែវសុវត្ថា។

សូម​បញ្ជាក់​ថា​ នៅថ្ងៃអង្គារ៍​ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ បានរៀបចំមហាសន្និបាតលើកទី២៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធីបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការអញ្ជើញចូលរួមជាអធីបតីពីសំណាក់ លោក​ អង្គ​ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីផងដែរ​ ៕ចេស្តា


ចែករំលែក៖