ព័ត៌មានទាន់ហេតុការណ៍៖

ដឹកធ្ងន់ពេក ដល់ពេលឡើងស្ពានមិនរួច ថយក្រោយបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដHYERIDប្រភេទ២តោនកន្លះសង្ស័យដឹកលើកទម្ងន់ឡើងលើស្ពានមិនរួច ថយក្រោយបណ្ដាលឲ្យបុកនិងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១៥នាទីយប់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើក ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ព៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញររថយន្ដHYERIDប្រភេទ២តោនកន្ល ក្បាលពណ៌ខៀវពាក់ស្លាកលេខ ព្រះសីហនុ 3A-0882 សង្ស័យដឹកលើទម្ងន់ បានធ្វើដំណើរពីទិសដៅពីត្បូរទៅជើង ពេលទៅដល់ចំណុចកើតហេតុ បានឡើងលើស្ពានបានពាក់កណ្ដាល ក៏ថយក្រោយវិញ បណ្ដាលមកបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលទ្រូងផ្លូវតែម្ដង បាក់អស់៣កង់ ចំណែកឯម្ចាស់រថយន្ដវិញ បានគេចខ្លួនបាត់ស្រមោល ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្ករបួសអ្នកណាម្នាក់ទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់នៅនឹងកន្លែង និងបានរវាស់វែងយករថយន្ដបង្កទៅរក្សាទុកខាងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំម្ចាស់រថយន្ដដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖