ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេងបញ្ជាឲ្យមន្ដ្រីជំនាញមន្ទីរសាធារណការក្រុង និងក្រុមហ៊ុនម៉ៅការ ត្រូវពន្លឿនការរដ្ឋានដាក់លូ នៅមុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងតំបន់មួយចំនួនដែលទទួលរងការលិចលង់ នៅដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យ មន្ដ្រីជំនាញនៅមន្ទីរសាធារណការក្រុង និងក្រុមហ៊ុន ម៉ៅការ ដែលសហការជាមួយ ត្រូវពន្លឿនការដ្ឋានដាក់លូ តាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ីនៅមុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងនៅតំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ។

លោកបានបញ្ជាឲ្យមន្រី្ដជំនាញ ក្រោមឱវាទបែបនេះ ខណៈលោក ដឹកនាំមន្ដ្រីចុះពិនិត្យ ជាក់ស្ដែង ការងារដាក់លូ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ខណ្ឌពោធិ៏សែនជ័យ និងនៅខណ្ឌសែនសុខ នៅថ្ងៃសៅរ៏១១កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវ និងថ្ងៃទី២០ តុលា ឆ្នាំ២០១៨។

លោក ឃួង ស្រេង នៅឱកាសចុះពិនិត្យនោះ ពាក់ព័ន្ធ នឹងកិច្ចការងារ ប្រព័ន្ធលូ នៅតាមបណ្តាយផ្លូវសហពន្ធ័រុស្ស៊ី ចាប់ពីផ្លូវ២០១១ ដល់ដងន័ង្គល និងប្រឡាយទួលសំពៅស្ថិតក្នុងតបន់ភូមិសាស្ត្រ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នោះ លោកក៏បានបញ្ជាឲ្យមន្ដ្រីជំនាញ នៅមន្ទីរសាធារណការក្រុង ត្រូវគិតឲ្យហើយ រឿងសាងសង់ស្ថានីយ៏មួយកន្លែងទៀត គឺនៅប្រឡាយទួលសំពៅដែលមានកម្លាំងបូបបាន១១ម៉ែត្រគុបក្នុង១ម៉ោងផងដែរ ។ ដោយសារ ប្រឡាយទួលសំពៅមានតូនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពី ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី១ ទី២ ទី៣ ខណ្ឌពោធិ៏សែនជ័យ និងតំបន់មួយចំនួនទៀត នៅក្នុងខណ្ឌសែន សុខ ដូចជាភូមិដំណាក់ សង្កាត់គោកឃ្លាង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ជាដើម។

លោកបន្ដថា៖ តែជាទិសដៅចំពោះមុខ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងត្រូវបន្ដពន្លឿនការងារ ដាក់លូទំហំមួយម៉ែត្រកន្លះ ២ខ្សែនៅប្រឡាយទួលសំពៅ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំង រួម និងការកែសម្រួលតភ្ជាប់លូប្រឡាយនៅតំបន់នេះ អោយកាន់តែល្អប្រសើរជាងមុន។

ជាងនេះទៅទៀត ជាគម្រោងនៅក្នុងឆ្នាំ២០១៩ខាងមុខនេះយើងក៏នឹងសាងសង់ស្ថានីយទួលសំពៅមួយថ្មីបន្ថែមទៀតផងដែរ ដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគុប ក្នុងមួយនាទី ជាមួយនឹងការបំពាក់ម៉ូទ័របូមទឹកចំនួន៤គ្រឿង ៕ សំរិត


ចែករំលែក៖