ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាចអាធម័ ខណៈកំពុងជិះម៉ូតូម្នាក់ឯងហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកមកបុកពីក្រោយហើយគេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលាឆ្នាំ២០១៨ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ ស៊េរី ឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1K 9708 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿងធ្វើដំណើរមកពីក្រោយហើយបុកបណ្តាលឲ្យអូសជាច្រើនម៉ែត្រ ធ្វើឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងវាស់វែងយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ